Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រសួងមហាផ្ទៃប្រាប់ពីវិធីសាស្ត្រការពារខ្លួនពីឧក្រិដ្ធកម្មបច្ចេកវិទ្យា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ កំណើននៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ក្នុងពេលដែលចំណេះដឹងស្តីពីហានិភ័យនៅមានកម្រិត ដែលធ្វើឲ្យជនខិលខូចបានឆ្លៀតឱកាស កេងចំណេញពីអ្នកប្រើប្រាស់ តាមរយៈអំពើឆបោកប្រាក់ គំរាមកំហែង លួចទិន្នន័យ និងបទល្មើសផ្សេងៗ។ ដើម្បីការពារខ្លួនពីឧក្រិដ្ធកម្មបច្ចេកវិទ្យា នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ លើកយកនូវគន្លឹះមូលដ្ឋាន ចំនួន ៩។

វិធីសាស្ដ្រទី១ គឺប្រើពាក្យសម្ងាត់ពិបាកទាយ ដោយប្រើប្រាស់លេខសម្ងាត់ដែលមានលាយអក្សរធំ អក្សរតូច លេខ និងតួអក្សរពិសេស (Symbol) ជៀសវាងការប្រើប្រាស់លេខសម្ងាត់ដដែលៗសម្រាប់គណនីអនឡាញផ្សេងទៀត។ បន្ថែមពិនេះ ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីក្នុងម៉ាស៊ុនកុំព្យូទ័រ ឬឧបករណ៍ឌីជីថល ដោយត្រូវប្រាកដថាប្រព័ន្ធប្រតិបត្តិការ (Operating System) និងកម្មវិធីទាំងអស់ (Softwares) របស់អ្នកបានធ្វើបច្ចុប្បន្នភាព (upgrade/ update / patch) ទៀងទាត់។

បន្ថែមពីនេះ បើកដំណើរការ និងប្រើប្រាស់ Two-factor Authentication (2FA) គឺការផ្ទៀងផ្ទាត់ 2FA បានបន្ថែមស្រទាប់សុវត្ថិភាពដល់គណនីអនឡាញរបស់អ្នក រាល់ពេលចូលដំណើរការគណនីពីម៉ាស៊ុនកុំព្យូទ័រ ឬឧបករណ៍ឌីជីថលថ្មីពុំធ្លាប់ប្រើពីមុន។ ប្រើប្រាស់កូដនីយកម្ម (Encryption) ជាការប្រើប្រាស់ HTTPS (SSL/TLS) នៅពេលចូលដំណើរការគណនីអនឡាញ ឬផ្លាស់ប្តូរព័ត៌មានសម្ងាត់ផ្សងៗ ជាពិសេសនៅពេលភ្ជាប់ទៅ Wi-Fi សាធារណៈ។

លើសពីនេះ ត្រូវប្រុងប្រយ័ត្នបច្ចេកទេសលួចទិន្នន័យ Phishing ប្រយ័ត្នចំពោះឯកសារភ្ជាប់ក្នុងអ៊ីមែល (Email Attachment) និងតំណភ្ជាប់ (Link/URL) ពីប្រភពពុំច្បាស់លាស់ ព្រោះអាចបង្កប់នូវមេរោគ ឬភ្ជាប់ទៅកាន់គហទំព័របញ្ឆោតលួចព័ត៌មាន។ សូមផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអ៊ីមែល ឬតំណភ្ជាប់ ដែលស្នើសុំព័ត៌មានផ្ទាល់ខ្លួន ឬហិរញ្ញវត្ថុ។ ការពារព័ត៌មានផ្ទាល់ខ្លួន (ឯកជនភាព) ដោយកំណត់ឯកជនភាព (ឧទាហរណ៍៖ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ។ ) នៅលើប្រព័ន្ធផ្សព្វផ្សាយ កម្មវិធីបណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីអនឡាញផ្សេងទៀត។

បម្រុងទុកទិន្នន័យ (Backup) បម្រុងទុកឯកសារ និងទិន្នន័យសំខាន់ៗ ក្នុងឧបករណ៍ផ្ទុកផ្សេងទៀត (ឧទាហរណ៍៖ Flash Drive ឬ External Hard Disk។ ) ដោយចាក់សោរឯកសារទាំងនោះ និងទូកដាក់នៅទីកន្លែងមានសុវត្ថិភាព។ ដំឡើងកម្មវិធីបង្កើនសុវត្ថិភាព ដោយដំឡើងកម្មវិធីសុវត្ថិភាព រួមមានកម្មវិធីកម្ចាត់មេរោគ VPN និងជញ្ជាំងភ្លើង (Firewall) ដើម្បីការពារកុំព្យូទ័រ និងឧបករណ៍ចល័តរបស់អ្នកពីការគំរាមកំហែង ឬការជ្រៀតចូល។ ធ្វើសេចក្តីរាយការណ៍ ករណីរងគ្រោះ ឬដឹងព័ត៌មានអំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ត្រូវធ្វើសេចក្តីរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង