Cctimesw1140xh150cm copy

ការចិញ្ចឹមមាន់មានការកើនឡើង ក្នុងសហគមន៍ក្បែរដែនជម្រកសត្វព្រៃព្រៃឡង់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAIDព្រៃឡង់បៃតង

ភ្នំពេញ៖ កសិករ៩០នាក់ មកពីសហគមន៍ព្រៃឈើចំនួន៥ និងសហគមន៍តំបន់ការពារធម្មជាតិមួយ បានចូលរួមក្នុងគម្រោងចិញ្ចឹមមាន់ ដែលគាំទ្រដោយគម្រោងUSAIDព្រៃឡង់បៃតង ។ កសិករដែលចូលរួមត្រូវបានផ្តល់សម្ភារៈចិញ្ចឹមមាន់ ការបណ្តុះបណ្តាលបច្ចេកទេសលើការចិញ្ចឹមមាន់ និងការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ជាមួយអ្នកលក់មាន់នៅតាមទីប្រជុំជនធំៗ និងវិធីសាស្ត្រក្នុងការស្នើសុំកំចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។

គម្រោងUSAIDព្រៃឡង់បៃតង បានផ្តល់ជំនួយដល់អង្គការPIN ក្នុងការជួយកសិករនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីផលិតកូនមាន់ដោយប្រើវិធីសិប្បនិម្មិត។ វិធីសាស្ត្រនេះ ពាក់ព័ន្ធនឹងការប្រមូលមេជីវិតឈ្មោលពីសត្វមាន់ ហើយបញ្ចូលវាទៅក្នុងមេមាន់ដើម្បីបង្កើតពង។ កសិករត្រូវបានផ្តល់នូវទ្រុងថ្មី មាន់៥០ក្បាល និងឧបករណ៍ភ្ញាស់មាន់។ កសិករទាំងនេះឥឡូវអាចរកចំណូលបានពី៧០០ ទៅ ៨០០ ដុល្លារក្នុងមួយខែពីការផលិតកូនមាន់ដោយប្រើវិធីសាស្ត្រថ្មីនេះ។

រូបភាព៖ USAIDព្រៃឡង់បៃតង

មាន់ត្រូវបានចែកជូនដល់ក្រុមអ្នកចិញ្ចឹមមាន់ដែលជាកសិករមកពីសហគមន៍ព្រៃឈើចំនួន៥ និងសហគមន៍តំបន់ការពារធម្មជាតិមួយ ដែលនៅក្បែរព្រំប្រទល់ដែនជម្រកសត្វព្រៃព្រៃឡង់។ កសិករសរុបចំនួន៩០នាក់ ជាសមាជិកនៃក្រុមអ្នកចិញ្ចឹមមាន់ ហើយកសិករម្នាក់ៗបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិរក្សដើម្បីចូលរួមក្នុងគម្រោងចិញ្ចឹមមាន់។ កសិករដែលចូលរួមត្រូវបានផ្តល់សម្ភារៈចិញ្ចឹមមាន់ ការបណ្តុះបណ្តាលបច្ចេកទេសលើការចិញ្ចឹមមាន់ និងការបង្កើតផែនការអាជីវកម្ម ការផ្សារភ្ជាប់ជាមួយអ្នកលក់មាន់នៅតាមទីប្រជុំជនធំៗ និងវិធីសាស្ត្រក្នុងការស្នើសុំកំចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ។

បន្ថែមពីនេះ កសិករនៅមានសមត្ថភាពបច្ចេកទេសទាបជុំវិញការចិញ្ចឹមមាន់ កង្វះលទ្ធភាពក្នុងការទទួលបានវត្ថុធាតុដើមប្រកបដោយគុណភាព និងសេវាកម្មផ្សេងៗដែលនាំឱ្យមានអត្រាស្លាប់សត្វមាន់ខ្ពស់និងកាត់បន្ថយនូវផលិតភាព និងភាពប្រែប្រួលនូវតម្លៃដោយសារតែសមូហភាពរវាងកសិករនៅមានកម្រិត និងការផ្គត់ផ្គង់មាន់របស់កសិករមិនមានស្ថិរភាព និង កសិករមិនមានដើមទុនគ្រប់គ្រាន់។

តាមរយៈការដោះស្រាយបញ្ហាទាំងនេះ កម្មវិធីរបស់អង្គការPIN ដែលគាំទ្រដោយគម្រោងUSAIDព្រៃឡង់បៃតង នឹងជួយដល់ការលើកកម្ពស់ជីវភាពរបស់កសិករក្នុងស្រុក។ ការលើកកម្ពស់ជីវភាពកាត់បន្ថយតម្រូវការរបស់សហគមន៍ជនបទក្នុងការធ្វើអាជីវកម្មធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិក្នុងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ៕

រូបភាព៖ USAIDព្រៃឡង់បៃតង


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង