ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២០ ខេត្តរតនគិរីបានទទួលរងផល់ប៉ះពាល់ជាវិជ្ជមានដល់វិស័យទេសចរណ៍ដែលបានប៉ះពាល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រមាណ២០%ដោយសារបញ្ហាកូវីដ១៩។ នេះបើតាមប្រសាសន៍ឯកឧត្ត ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ថ្លែងក្នុងអង្គន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តរតនគិរី» នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្ត ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តរតនគិរី មានប្រសាសន៍ថា ខេត្តរតនគិរីបានទទួលរងផល់ប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក្នុងនោះវិស័យទេសចរណ៍ខេត្ត បានជះឥទ្ធិពលដល់អាជីវកម្មសេវាកម្មខារ៉ាអូខេ ម៉ាស្សាចំនួន ១៩កន្លែង ដែលត្រូវបានផ្អាកដំណើរការ និងប៉ះពាល់លើការងារបុគ្គលិក កម្មករដែលបម្រើការងារលើសេវាកម្មនេះ និងផ្នែកសេវាកម្មផ្សេងៗទៀតប្រមាណ ២០%។
គួរបញ្ជាក់ដែរថា ឆ្នាំកន្លងមកនេះខេត្តទទួលបានភ្ញៀវទេសចរណ៍សរុប ២៣១.៨៧៣នាក់ បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៨ គឺមានការកើនឡើងចំនួន ៤,៣៤% ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន២០៦.៦៨២នាក់ កើនឡើង ៤,៧៦% និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ២៥.១៩១នាក់ កើនឡើង ១,១%។