Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាប្រមូលពន្ធបានជាង១ពាន់៣រយលានដុល្លារក្នុងត្រីមាសទី១ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ 

ភ្នំពេញ៖ សរុបរយៈពេល ៣ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៥ ៤៤២ ប៊ីលានរៀល (ប្រមាណជា១ ៣៤៣,៩០ លានដុល្លារ) ស្មើនឹង ៣៧,៦៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។

បើតាមរបាយការណ៍ ចំណូលពន្ធនៅក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ កើនឡើងចំនួន ៣២៦,៩៧ ប៊ីលានរៀល (ប្រមាណជា ៨០,៧៣ លានដុល្លារ) ស្មើនឹង ៦,៣៩% បើប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២។

ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងខែមីនា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៣ ២៥៨,០១ ប៊ីលានរៀល (ប្រមាណជា ៨០៤,៤៥លានដុល្លារ) ស្មើនឹង ២២,៥២% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ បើប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែមីនា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ២១៧,៦៤ ប៊ីលានរៀល (ប្រមាណជា ៥៣,៧៤លានដុល្លារ) ស្មើនឹង ៧,១៦%។

របាយការណ៍បញ្ជាក់ថា ចំណូលពន្ធប្រចាំខែមីនា ឆ្នាំ២០២៣ និងជារួមសម្រាប់រយៈពេល ៣ខែដើមឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ដោយសារតែ ជារៀងរាល់ឆ្នាំ ចាប់ពីខែមករា ដល់ខែមីនាគឺជារដូវកាលនៃការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលឬខាតរបស់សហគ្រាសនាឆ្នាំកន្លងមកប្រចាំឆ្នាំ ដែលឆ្លុះបញ្ចាំងអំពីសកម្មភាពអាជីវកម្មថារកបានចំណេញការប្រកាសនិងបង់ប្រាក់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២ បានទទួលនូវលទ្ធផលល្អប្រសើរ ដោយសារប្រព័ន្ធពន្ធដារ E-Filing និង ToI E-Filing មានភាពរឹងមាំនិងមានតម្លាភាព ដែលជាយន្តការយ៉ាងសំខាន់ក្នុងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង