Yearendyearend1140x150

នៅចំពោះមុខអាស៊ាន ក្រសួងការពារជាតិកម្ពុជាអរគុណចិនដែលជួយកម្ពុជាប្រឆាំងកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីបណ្តាមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ានទាំង១០ប្រទេស និងប្រទេសបូកចំនួន៨ប្រទេស។

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងអំណរគុណដល់ចិនដែលជួយកម្ពុជាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។ នាយឧត្តមសេនីយ៍បានថ្លែងបែបនេះនៅក្នុ្ងងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីបណ្តាមន្រ្តីជាន់ខ្ពស់ការពារជាតិអាស៊ានទាំង១០ប្រទេស និងប្រទេសបូកចំនួន៨ប្រទេស នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសរួមជាមួយនាយទាហាននៅក្នុងនាយកដ្ឋានកិច្ចការអាស៊ានក្រសួងការពារជាតិ បានចូលរួមធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកទៅក្នុងបរិបទនៃការផ្ទុះឆ្លងការរីករាលដាលជំងឺកូវីដ១៩ និងក្រោយការឆ្លងជំងឺកូវីដ១៩ ក៏ដូចជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានសង្កត់ធ្ងន់ថា ភាពជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដែលសំរេចបានមួយផ្នែកគឺបានមកពីការចូលរួមចំណែករបស់អ្នកទាំងអស់គ្នានៅទីនេះ។ ក្នុងន័យនេះឯកឧត្តមបានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិនដែលបានបញ្ជូនក្រុមការងារបច្ចេកទេស និងផ្តល់ជំនួយវេជ្ជសាស្រ្តមកប្រទេសកម្ពុជា ដើម្បីជួយយើងក្នុងគ្រាមានអាសន្ន។

ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរដល់ប្រទេសវៀតណាមជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ ដែលបានដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត មានដូចជាការផ្តល់នូវសម្ភារៈវេជ្ជសាស្ត្រ និងការជួយជ្រោមជ្រែងដ៏មាន ប្រសិទ្ធភាព ដល់រដ្ឋសមាជិកអាស៊ាន។ នេះបង្ហាញនូវស្មារតីនៃការជួយគ្នាទៅវិញទៅមក និងជាគំរូល្អ មិនត្រឹមតែក្នុងក្របខ័ណ្ឌរដ្ឋសមាជិកអាស៊ានប៉ុណ្ណោះទេ តែក៏រវាងរដ្ឋសមាជិកអាស៊ានជាមួយបណ្តាប្រទេសបូកក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នកងទ័ពកម្ពុជាពុំបានរកឃើញករណីឆ្លងក្នុងចំណោមកងទ័ពនៅក្នុងប្រទេសកម្ពុជានោះទេ។ ចំពោះវិស័យការពារជាតិកម្ពុជាក៏បានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺនេះ ដូចជាការផ្សព្វផ្សាយ និងបញ្ជ្រាបរបៀបនៃការប្រយុទ្ធប្រឆាំងនឹងការទប់ស្កាត់ការរីករាលដាលកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: អាស៊ាន កូវីដ១៩
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង