Cctimesw1140xh150cm copy

រដ្ឋបាលភ្នំពេញ រៀបចំទីតាំងផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នៅសុីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី ២៦ មេសានេះ បានចេញសេចក្ដីប្រកាសក្នុងការត្រៀមរៀបចំទីតាំងសម្រាប់ការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាស រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសពីការត្រៀមរៀបចំទីតាំងសម្រាប់ការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ដែលចាប់ផ្ដើមនៅថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ នៅទីតាំងមួយចំនួន រួមមាន៖ សួនច្បារមុខវត្តបទុមវតី សួនច្បារមាត់ទន្លេទល់មុខភោជនីដ្ឋានមេត្រូ ក្នុងបុរីប៉េងហួតបឹងស្នោរ សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ សួនច្បារទល់វិទ្យាស្ថានស្រាវជ្រៀវ សួនច្បារព្រះនាងប្រាជ្ញាបារមី និងទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឬស្សីកៃវ ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតកីឡាព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាដែលត្រូវធ្វើជាម្ចាស់ផ្ទះផ្ទាល់។ ការប្រកួតកីឡាបាល់ទាតជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយក្រុមពីទីម័រខាងកើត នៅថ្ងៃទី ២៩ ខែមេសា ក្នុងសប្ដាហ៍នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង