Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជានាំចេញអង្ករជាង១៧ម៉ឺនតោនក្នុងទឹកប្រាក់ចំនួន១២៦លានដុល្លារនៅត្រីមាសទី១ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ ការនាំចេញអង្កររបស់កម្ពុជានៅត្រីមាសទី១នៃឆ្នាំ២០២៣នេះ បានបរិមាណចំនួន ១៧៦ ៥៨១ តោន គិតជាទឹកប្រាក់ ១២៦លានដុល្លារសហរដ្ឋអាម៉េរិក ។ បរិមាណនេះមានកំណើនប្រមាណជិត៥% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានផ្តល់ជូនស៊ីស៊ីថាមស៍។

បើតាមរបាយការណ៍ នៅក្នុងត្រីមាសទី១នេះ កម្ពុជាបាននាំចេញអង្ករទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុងច្រើនជាងគេ គឺបានបរិមាណចំនួន ៨៤ ៧៧៣ តោន ឬស្មើនឹង ៤៨% នៃការនាំចេញសរុប ។

លោកបន្តថា ការនាំចេញនៅសេសសល់បញ្ហាមួយចំនួនតូច តែបញ្ហាដែលត្រូវដោះស្រាយក្នុងរយៈពេលយូរ មានជាអាទិ៍៖ ១).ការធ្វើថ្លៃដើមនៃការកិនកែច្នៃ ឱ្យបានទាបជាមុន ដែលអាចប្រកួតប្រជែងថ្លៃដើមជាមួយប្រទេសនាំចេញផ្សេងទៀតបាន។ ថ្លៃដើមកិនកែច្នៃរបស់កម្ពុជានៅខ្ពស់ជាងប្រទេសមួយចំនួនជាពិសេសប្រទេសជិតខាងរបស់យើង ២.) តម្លៃ និងខ្សែច្រវ៉ាក់ប្រតិបត្តិការនៅក្នុងផ្នែកភស្តុភារកម្ម គឺកំពុងរកការកាត់បន្ថយនៃចំនួនប្រតិបត្តិការឱ្យតិច ដែលអាចកាត់បន្ថយចំណាយជាងមុន ដូចជាការដឹកដោយផ្ទាល់តាមរយៈរថភ្លើងពីបាត់ដំបងទៅដល់កំពង់ផែកំពង់សោមជាដើម។ ដែលកាលពីមុនត្រូវដឹកតាមឡាន រួចមកផ្ទេរ និងឡើងទូកុងតែន័រនៅភ្នំពេញ ហើយទើបលើកដាក់ដឹកបន្ត និងលើកចុះនៅកំពង់សោម។

លោកបញ្ជាក់ថា តម្លៃអង្ករ គឺមានការប្រែប្រួលតិចតួចណាស់ គឺមិនឡើងថ្លៃនោះទេ ព្រោះត្រូវលក់ប្រកួតប្រជែងជាមួយប្រទេសដែលមានផលិតកម្មធំៗ ដូចជាថៃ វៀតណាម ភូមា ឥណ្ឌា និងប៉ាហ្គីស្ថានជាដើម ។ តម្លៃអង្ករកម្ពុជា អាស្រ័យទៅតាមប្រភេទ ជាក់ស្តែងអង្ករក្រអូបប្រណិត ចន្លោះពី ៨០០ ទៅ ៨៥០ ដុល្លារក្នុងមួយតោន តម្លៃលក់គិតត្រឹមកំពង់ផែកំពង់សោម( Free on board , Sihanuk vill port) អង្ករស តំលៃពី ៥៥០ទៅ៥៨០$ក្នុងមួយតោន។ល។

នមកដល់ពេលនេះ ដំណាំស្រូវ គឺមានសន្ទុះប្រក្រតីល្អ ជាពិសេសប្រជាកសិករ ដែលរស់នៅជិតតំបន់ដែលមានប្រព័ន្ធធារាសាស្ត្រ ដែលរាជរដ្ឋាភិបាលបានវិនិយោគ គឺអាចធ្វើស្រែពេញមួយឆ្នាំ ចន្លោះពី ២ទៅ ៣ដង ដែលកសិករអាចជ្រើសរើសពូជស្រូវ ដែលមានរយៈពេលខ្លី និងទិន្នផលខ្ពស់ ហើយដាំដុះតម្រូវទីផ្សារស្រូវនាំចេញ និង តម្រូវសម្រាប់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក សម្រាប់ទីផ្សារក្នុងស្រុក និងកិនកែច្នៃនាំចេញ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង