Cctime 6monthsfree desktop
Cc times  web banner kh (2)

ជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើងត្រូវបាននគរបាលយុត្តិធម៌ឃាត់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង នៅថ្ងែទី២៦ មេសា វេលាម៉ោងប្រហែល០៣:៣០នាទីទាបភ្លឺ ត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួន។

កម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួចកាត់ខ្សែភ្លើង ប្រព្រឹត្តនៅចំណុចលើដងផ្លូវលេខ១៨៦ កែងផ្លូវលេខ២៦៥ ក្រុមទី២៥ ភូមិ០៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រឿន រិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានមានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និង ឈ្មោះ សេង សុច ហៅ កច់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងចាប់យកមាន ម៉ូតូរ៉ឺម៉កកង់បី ចំនួន០១, កាំបិតប៉័ងតោ ចំនួន០១, កន្ត្រៃ ចំនួន០១, សោរខ្សៀមុខកាត់លេខ៨ ចំនួន០២, សោរចិញ្ចៀនមុខកាត់លេខ១៧ ចំនួន០២, សោរចិញ្ចៀនមុខកាត់លេខ១៩ ចំនួន០១, កន្ត្រៃកាត់ដែក ចំនួន០២,ដងសម្រាប់តកន្ត្រៃកាត់ដែក ១គូរ , ទុលល្វីស ចំនួន០១, ដង្កាប់ ចំនួន០១, ដងឈើមានទំពួកសម្រាប់ថ្ពួកខ្សែភ្លើងកាត់ប្រវែងប្រហែល២ម៉ែត្រ ចំនួន០១ និងខ្សែភ្លើងកាត់រួចប្រវែងប្រហែល២០ម៉ែត្រ។

គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង