Yearendyearend1140x150

ធនាគារ កាណាឌីយ៉ា ដាក់សម្ពោធជាផ្លូវការនូវសាខាឆ្លាតវៃទី៣ នៅសង្កាត់ស្ទឹងមានជ័យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខមួយក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩១ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាឆ្លាតវៃទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។ ធនាគារ កាណាឌីយ៉ា សាខាស្ទឹងមានជ័យ មានទីតាំងនៅផ្ទះលេខ #៧&៨អា ផ្លូវលេខ ២១៧ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយនឹងវត្តមានជាង ៣២ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ធនាគារ កាណាឌីយ៉ា បានបន្តបង្ហាញនូវស្ថេភាពហិរញ្ញវត្ថុយ៉ាងរឹងមាំ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ធនាគារ កាណាឌីយ៉ា គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ឈានមុខមួយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មជាមួយនឹងវិវឌ្ឍភាពសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តវិនិយោគ និងពង្រឹងសមត្ថភាពរបស់ខ្លួននៅក្នុងដំណោះស្រាយឌីជីថល ដោយក្នុងនោះរួមមានការពង្រីកបណ្តាញសាខាឆ្លាតវៃរបស់ខ្លួនទូទាំងប្រទេស។

ធនាគារ កាណាឌីយ៉ា សាខាស្ទឹងមានជ័យ គឺជាសាខាទី ៦៨ របស់ធនាគារ ដោយសាខានេះនឹងផ្តល់សេវាធនាគារពេញលេញ បំពាក់ដោយម៉ាស៊ីនស្វ័យសេវាធនាគារ ដូចជា ម៉ាស៊ីនឌីជីថល VTM ដើម្បីបង្កើតគណនីដោយខ្លួនឯង ឬម៉ាស៊ីន CRM សម្រាប់ការដាក់ ឬដកប្រាក់ និងដាក់មូលប្បទានប័ត្រ ក៏ដូចជាម៉ាស៊ីនបោះពុម្ភកាត SEM ដែលលោកអ្នកអាចទទួលបានកាតឥណពន្ធពីធនាគារ កាណាឌីយ៉ា ក្នុងរយៈពេលខ្លី ព្រមទាំងម៉ាស៊ីន ATM ដែលអតិថិជនអាចប្រើប្រាស់ ២៤/៧។ ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៃសាខាស្ទឹងមានជ័យនេះ គឺស្របតាមគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ ក្នុងការនាំយកមកនូវផលិតផល សេវាកម្មធនាគារ និងដំណោះស្រាយឌីជីថលសម្រាប់អតិថិជន ក៏ដូចជាការពង្រីកនូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុទូទាំងប្រទេស។

ធនាគារ កាណាឌីយ៉ា សាខាស្ទឹងមានជ័យ នឹងបើកបម្រើសេវាកម្មហិរញ្ញវត្ថុពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង៤៖០០នាទីរសៀល ដោយពេលវេលាសេវាកម្មថ្ងៃសៅរ៍ ចាប់ពីម៉ោង៨៖០០នាទីព្រឹក រហូតដល់ម៉ោង ១១៖៣០នាទី។

ការពង្រីកនូវបណ្តាញនូវសាខាឆ្លាតវៃរបស់ធនាគារ កាណាឌីយ៉ា គឺជាផ្នែកមួយក្នុងគោលការយុទ្ធសាស្ត្រនៃគម្រោងរិវត្តកម្មឌីជីថល ដែលសាខានេះនឹងបម្រើសេវាកម្មហិរញ្ញវត្ថុទៅកាន់ប្រជាពលរដ្ឋ អតិថិជន ក៏ដូចជាអាជីវកម្មដែលមានកំណើនរីកដុះដាលគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ស្ទឹងមានជ័យនេះ។ សេវាកម្មក្នុងសាខាឆ្លាតវៃនេះ បានរៀបចំឱ្យស្របនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ដែលមានដូចជា ការបើកគណនីប្រើប្រាស់ម៉ាស៊ីនស្វ័យសេវាធនាគារ ការស្នើរសុំកម្ចីឥណទានសម្រាប់សហគ្រាសធនតូច និងមធ្យម សេវាកម្មផ្ទេរប្រាក់ក្នុងឬក្រៅស្រុក ឬសេវាបើកប្រាក់បៀវត្សសម្រាប់អាជីវកម្ម និងសាជីវកម្មផងដែរ។

បន្ថែពីលើនេះទៅទៀត ធនាគារ កាណឌីយ៉ា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី Canadia Bank App ជំនាន់ថ្មីកាលពីខែមករា ឆ្នាំ២០២៣ ផងដែរ ដើម្បីឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជនក្នុងការប្រើប្រាស់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃ តាមតម្រូវការរបស់ខ្លួន ដែលកម្មវិធី Canadia Bank App បានពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនឱ្យកាន់មានភាពរហ័ស និងងាយស្រួលប្រើប្រាស់។

នេះជាសាខាឆ្លាតវៃទី៣ហើយ ដែលធនាគារ កាណាឌីយ៉ា បានដាក់ឱ្យប្រើប្រាស់ ដោយសាខាដំបូង សាខាសែនសុខ បានសម្ពោធជាផ្លូវការនៅ ខែតុលា ឆ្នាំ២០២២ និងសាខាទីពីរ សាខាអាយអេហ្វអិល សម្ពោធនៅខែមីនា ឆ្នាំ២០២៣។

កម្មពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ ធនាគារ កាណាឌីយ៉ា សាខាស្ទឹងមានជ័យនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ លោក Raymond Sia នាយកប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល នៃធនាគារ កាណាឌីយ៉ា។

លោកបានមានប្រសាសន៍ថា “យើងខ្ញុំមានសេចក្តីសោមន្សរីករាយជាខ្លាំងក្នុងការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវធនាគារ កាណាឌីយ៉ា សាខាស្ទឹងមានជ័យ ដើម្បីបម្រើសេវាកម្ម និងណែនាំនូវផលិតផលហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់ធនាគារ។ យើងខ្ញុំសូមលើកទឹកចិត្តឱ្យអតិថិជនអញ្ជើញមកកាន់សាខាឆ្លាតវៃដ៏ថ្មីស្រឡាងរបស់ធនាគារ កាណាឌីយ៉ា និងទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងម៉ាស៊ីនឌីជីថលស្វ័យសេវាធនាគារ ក៏ដូចជាទទួលបាននូវសេវាកម្មហិរញ្ញវត្ថុផ្សេងពីបុគ្គលិករបស់យើងខ្ញុំផងដែរ។”

“ក្នុងពេលនេះដែរ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់យើង ដែលតែងតែបន្តផ្តល់ទំនុកចិត្ត និងជ្រើសរើសធនាគារ កាណាឌីយ៉ា ជា “ធនាគារជម្រើសដំបូង និងដៃគូហិរញ្ញវត្ថុ” ហើយយើងនូវតែបន្តប្តេជ្ញាក្នុងការនាំយកនូវផលិតផល និងសេវាកម្ម ដើម្បីធានានូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុល្អបំផុតសម្រាប់ប្រជាជនកម្ពុជា ទូទាំងប្រទេស។”

លោកបានបន្ថែមថា “ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងប្រទេសកម្ពុជា យើងខ្ញុំមានមោទកភាពនូវមរតកខ្មែររបស់យើង ក៏ដូចជាទំនុកចិត្តដែលអតិថិជនបានផ្តល់មកកាន់ធនាគារ កាណាឌីយ៉ា ដែលបានបន្តអភិវឌ្ឍ និងរីកចម្រើនជាង៣ទសវត្សរ៍មកនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់អ្នកឧកញ៉ា កត្តិបណ្ឌិត ពុង ឃៀវសែ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ គាណាឌីយ៉ា។ ធនាគារ កាណាឌីយ៉ា មានមោទនភាពក្នុងការបម្រើប្រជាជនកម្ពុជា ហើយយើងនៅទីនេះដើម្បីនិរន្តភាព៕”



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង