ភ្នំពេញ៖ គណៈកម្មាធិការរៀបចំកីឡាសុីហ្គេម នាថ្ងៃទី២៥ មេសា បានចេញសេចក្ដីប្រកាសពីការហាមឃាត់មិនអោយមានការចែកចាយរូបថតហ្វឹកហាត់សម្ដែង និងការសម្ដែងសាកល្បង ក្នុងពិធីបើក-បិទ ដោយគ្មានការអនុញ្ញាត។
យោងតាមសេចក្ដីប្រកាសរបស់ គណៈកម្មាធិការរៀបចំកីឡាសុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានប្រកាសពីការឃាត់មិនឲ្យមានការចែកចាយរូបថតហ្វឹកហាត់សម្ដែង និងសម្ដែងសាកល្បង ក្នុងពិធីបើក-បិទ នៅក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោ ក្រៅពីអ្នកហ្វឹកហាត់សម្ដែង និងក្រុមជំនួយហ្វឹកហាត់សម្ដែង គឺមិនអនុញ្ញាតឲ្យចូលក្នុងពហុកីឡាដ្ឋានជាតិមរតកតេជោឡើយ៕