ភ្នំពេញ៖ គណកម្មាធិការជាតិ CAMSOC នៅថ្ងៃទី ២៥ ខែមេសា បានត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យ និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។
លោក ហោ សារុន បេសកជនពិសេស CAMSOC បានដឹកនាំដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដោយមានការចូលរួមដង្ហែពីកីឡាករ-កីឡាការិនី និងគណៈប្រតិភូឡាវជាង១ ៥០០នាក់ ត្រូវដង្ហែឆ្ពោះទៅចេតិយវត្ត Pra That Laung នៅក្នុងប្រទេសឡាវ។
គួរបញ្ជាក់ថា ប្រទេសឡាវជាប្រទេសចុងក្រោយដែលត្រូវដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ហើយនឹងត្រូវដង្ហែត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខ ហើយត្រូវរក្សាទុកនៅព្រះអគ្គីជ័យកីឡានៅក្នុងវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ)៕