Yearendyearend1140x150

កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកភាពបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ (រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជាបានឯកភាពជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន លើការបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍បន្ថែមទៀត បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ សំដៅទាក់ទាញកំណើនទេសចរពីគ្នាទៅវិញទៅមក និងទេសចរប្រទេសទី៣។ ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ ជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដឹកនាំដោយលោក ស្ស៉ឺ ចុងជុន (Shi Zhongjun) អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមក្រសួងទេសចរណ៍។

នាឱកាសនោះ លោក ស្ស៉ឺ ចុងជុន បានបញ្ជាក់ថា ការធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាលើកដំបូងបន្ទាប់ពីកូវីដនេះ គឺដើម្បីបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជាឡើងវិញ ពិសេសគឺវិស័យទេសចរណ៍ ដែលជាស្ពានភ្ជាប់ទំនាក់ទំនងយ៉ាងសំខាន់នៃប្រទេសទាំងពីរ។

លោកបានបន្តថា មជ្ឈមណ្ឌលអាស៊ាន-ចិននឹងរៀបចំឱ្យមានសកម្មភាពរួមគ្នារវាងអាស៊ាន-ចិន ពិសេសជាមួយភាគីកម្ពុជា ដូចជាការធ្វើពិព័រណ៍ផ្សព្វផ្សាយពីគោលទេសចរណ៍នៅកម្ពុជានិងនៅចិន, ការបណ្ដុះបណ្ដាលជំនាញ និងមគ្គុទ្ទេសក៍ខ្មែរនិយាយភាសាចិន, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជានិងចិន ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ប្រទេសទាំងពីរទៅវិញទៅមក, ការជំរុញឱ្យមានការហោះហើរត្រង់ដឹកអ្នកដំណើរទៅកាន់គោលដៅឱ្យបានច្រើន និងញឹកញាប់ជាមុន, ការជំរុញចរន្តភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា ក៏ដូចជាការបង្កើនផលិតផលទេសចរណ៍សម្រាប់ភ្ញៀវទេសចរចិន និងទេសចរបរទេសដទៃទៀតជាដើម។

នាឱកាសនោះ ឯកឧត្តម ទិត ចន្ថា បានឯកភាពទាំងស្រុងចំពោះការលើកឡើងអំពីកិច្ចសហប្រតិបត្តិការខាងលើនេះ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនទេសចរទៅមកប្រទេសទាំងពីរបន្ថែម ក៏ដូចជារួមចំណែកក្នុងការទាក់ទាញទេសចរប្រទេសទី៣ឱ្យមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង