Cctime 6monthsfree desktop
Cc times  web banner kh (2)

ការរៀនលេងឧបករណ៍តន្ដ្រី ជួយកុមារឲ្យមានការលូតលាស់ល្អផ្នែកខួរក្បាល

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ការស្ដាប់តន្ដ្រី និងការលេងឧបករណ៍តន្ដ្រី មិនត្រឹមតែជួយឲ្យក្មេងៗមានការអត់ធ្មត់ និងជឿជាក់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឲ្យកុមារបង្កើនជំនាញអាន និងជំនាញប្រើប្រាស់រាងកាយ ថែមទៀតផង។ ជាពិសេសការលេងឧបករណ៍តន្ដ្រីជួយឲ្យកុមារមានការលូតលាស់ខួរក្បាលបានល្អ និងបង្កើនការចងចាំរបស់កុមារ ផងដែរ។

ការលេងឧបករណ៍តន្ដ្រី កុមារត្រូវរៀនពីរបៀបកាន់ឧបករណ៍តន្រ្តី របៀបលេង និងត្រូវអនុវត្តដដែលៗ ដើម្បីចេះលេងឧបករណ៍តន្រ្តីណាមួយ ដែលធ្វើឲ្យកុមារមានការអត់ធ្មត់។ ជាពិសេសនោះ ការរៀនឧបករណ៍តន្រ្តីផ្តល់ឱកាសឱ្យកុមារអនុវត្តស្តាប់មតិកែតម្រូវ និងធ្វើការផ្លាស់ប្តូរ នៅពេលពួកគេមានការរីកចម្រើន ពួកគេនឹងបង្កើតទំនុកចិត្ត។

ទន្ទឹមនិងនោះ ពេលរៀនលេងឧបករណ៍តន្ដ្រី កុមារនឹងត្រូវរៀនណោទភ្លេង (អក្សរភ្លេង)។ នៅពេលពួកគេ ចាប់ផ្តើមចេះអានណោទភ្លេងទើបពួកគេអាចលេងភ្លេងបាន ដែលនេះជាកត្តាធ្វើឲ្យកុមារបង្កើនជំនាញរបស់ពួកគេ។ ការលេងឧបករណ៍ភ្លេង ខួរក្បាលត្រូវធ្វើការយ៉ាងរហ័ស។ កុមារត្រូវផ្តោតអារម្មណ៍លើការអានណោទភ្លេង និងការលេងភ្លេង ដែលធ្វើឲ្យកុមារអាចប្រើភ្នែក និងដៃរបស់ពួកគេយ៉ាងជំនាញ។

បើតាមលោកស្រី ណុល ស្រីកែវ តន្ដ្រីការនីផ្នែកវីយូឡុង បានឲ្យដឹងថា ការលេងភ្លេងជួយឲ្យកុមារកាត់បន្ថយការលេងទូរស័ព្ទ ដោយការយកពេលទំនេរមករៀនភ្លេង ឬឧបករណ៍តន្ដ្រី។ ជាពិសេសការរៀនភ្លេង អាចជួយឲ្យខួរក្បាលកុមារលូតលាស់បានល្អ។ ដូច្នេះ ឪពុកម្ដាយដែលមានកូនតូច ដែលចាប់ផ្ដើមលេងទូរស័ព្ទ គួរតែឲ្យកូនរបស់ពួកគេចាប់ផ្ដើមរៀនភ្លេង៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង