Cctimesw1140xh150cm copy

CAMSOC ប្រជុំពិភាក្សាការងារជាមួយភាគីឡាវ ត្រៀមដង្ហែព្រះអគ្គិជ័យកីឡាស៊ីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូមភាពដោយ៖ Cambodia 2023

ភ្នំពេញ៖ គណប្រតិភូពិសេស CAMSOC នាថ្ងៃទី ២៤ ខែមេសា បានបើកការជួបប្រជុំពិភាក្សាការងារជាមួយភាគីឡាវ ដើម្បីត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានទៅដល់ទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ទទួលបានការអញ្ជើញទទួលស្វាគមន៍ពីលោកស្រី ថោង សុគន្ធារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ និងមន្ដ្រីទូត ព្រមទាំងលោក Sengphone Phonamath អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកឡាវផងដែរ។

គួរបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា នាទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ និងជាប្រទេសចុងក្រោយនៃពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម មុនចូលប្រទេសកម្ពុជាវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង