Yearendyearend1140x150

ក្រុមហ៊ុន OCIC និងក្រុមហ៊ុន BIG C បានចុះកិច្ចព្រមព្រៀងជាមួយគ្នាដើម្បីពង្រីកអាជីវកម្មផ្សារទំនើបនៅក្នុងទីក្រុងរណបជ្រោយចង្វារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

នៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាអូស៊ីអាយស៊ី (OCIC) និងក្រុមហ៊ុនផ្សារទំនើបខ្នាតយក្សរបស់ប្រទេសថៃ BIG C បានចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រីកអាជីវកម្មផ្សារទំនើបលក់រាយ ធំជាងគដំបូង របស់ខ្លួននៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃទីក្រុងភ្នំពេញ ក្នុងទឹកដីនៃទីក្រុងរណបជ្រោយចង្វារ ។ ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាដ៍មានសារះសំខាន់នេះ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកស្រី អនុប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសហគ្រាសកាណាឌីយ៉ា Carolyne Pung អមដោយលោកឧកញ៉ា ឆាល វ៉ន់ អនុប្រធានប្រតិបត្តិ សម្ព័ន្ធសហគ្រាសកាណាឌីយ៉ា លោកស្រី លឹម លីជិននាយិកាប្រចាំ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា អូស៊ីអាយស៊ី (OCIC) រួមជាមួយវត្តមានរបស់លោក Gary Hardy ប្រធានប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន BIG C និងលោក Charun Chasawat ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន BIG C ផងដែរ ។

អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុនវិនិយោគទុនចម្រុះវិស័យដ៍ធំជាងគេរបស់ប្រទេសកម្ពុជា ជាមួយនឹងក្រុមហ៊ុនផ្សារទំនើបលក់រាយខ្នាតយក្សរបស់ប្រទេសថៃ គឺមានគោលដៅបង្កើតភាពរីករាយ និងរំភើបថ្មីមួយសម្រាប់សហគមន៍ទីក្រុងរណបជ្រោយចង្វានិងប្រមូលផ្តុំទៅដោយជម្រើសមុខទំនិញផ្នែកអាហារគ្រប់ប្រភេទ មានទាំងអាហារស្រស់ និងអាហារស្ងួត ផលិតផលនាំចូលពីក្រៅប្រទេសគុណភាពកំរិតខ្ពស់ អមដោយបរិយាកាសទីផ្សារទំនើបប្រកបដោយ អនាម័យ និងសេវាកម្មដែលល្អឥតខ្ចោះ ។

ផ្សារទំនើបខ្នាតយក្ស BIG C នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ២.៧ ហិចតា ជាប់នឹងរង្វង់មូលនាងសុវណ្ណមឆ្ឆា កៀកទៅនឹងអគារពាណិជ្ជកម្មថ្មីមួយរបស់ក្រុមហ៊ុន OCIC ដែលកំពុងរៀបចំសាងសង់មានឈ្មោះថា គម្រោងសុវណ្ណមឆ្ឆា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានបង្ហាញអំពីការបន្តនូវការតាំងចិត្តយ៉ាងខ្ពស់របស់ក្រុមហ៊ុនOCIC ក្នុងការងារអភិវឌ្ឍន៍គម្រោងជាច្រើនទៀតនៅទូទាំងទីក្រុងភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល ។

ដូចដែលយើងមើលឃើញស្រាប់ ក្រុមហ៊ុនបានបន្តខិតខំបំពេញការងារឥតឈប់ឈរជាមួយដៃគូរសហការនានា ក្នុងការពង្រឹងបទពិសោធន៍នៃការរស់នៅទាំងមូលក្នុងគម្រោងទីក្រុងរណបជ្រោយចង្វារ ដើម្បីធ្វើយ៉ាងណាអោយទីក្រុងនេះកាន់តែមានសក្តានុពលភាព ជាមួយការអភិវឌ្ឍន៍ទីតាំងអប់រំបណ្តុះបណ្តាលទីតាំងលក់ផលិតគ្រប់ប្រភេទ និងមានសេវាកម្មផ្សេងៗជាច្រើនទៀត។

"យើងរីករាយដើម្បីស្វាគមន៍លោកអ្នកមកកាន់ផ្សារទំនើប BIG C ធំជាងគេ ដំបូងគ នៅទីក្រុងរណបជ្រោយចង្វារ ដែលនឹងក្លាយទៅជាតំបន់បណ្ដុំអាជីវកម្មកណ្តាលទីក្រុងភ្នំពេញថ្មីមួយ ។ នេះគឺជារៀបចំបង្កើតនូវស្នូលពាណិជ្ជកម្មរបស់ក្រុមហ៊ុនយើងដែលនឹងភ្ជាប់ផ្ទាល់ទៅគម្រោងសុវណ្ណមច្ឆារបស់យើង” លោកស្រី លឹម លីជិន នាយិកាប្រចាំក្រុមហ៊ុន វិនិយោគទុនអាណិកជនកម្ពុជា អូស៊ីអាយស៊ី (OCIC) បានមានប្រសាសន៍យ៉ាងនេះ ។

លោកស្រីនាយិកា ក៍បានបន្ថែមទៀតថា “យើងនឹងនៅតែផ្តោតលើគោលដៅធំរបស់យើងដើម្បីធ្វើយ៉ាងណាអោយទីក្រុងរណបជ្រោយចង្វារ ដែលជាម្កុដពេជ្រនៃទីក្រុងភ្នំពេញ ពោរពេញទៅដោយគម្រោងដែលមានបេសកកម្មកសាងនូវឱកាសសម្រាប់មនុស្សគ្រប់គ្នាក្នុងការបង្កើតនូវការសំរាកធំៗនានាលំហែកាយ បរិស្ថាន និងអាជីវកម្មដែលល្អបំផុតនៅក្នុងតំបន់តែមួយ ។ ការចូលរួមអភិវឌ្ឍន៍ទាំងអស់នេះរបស់ OCIC គឺមិនអាចកាត់ថ្លៃបានទេ បើយើងក្រឡេកមើលពីចំនួននៃមនុស្សដែលទទួលបានប្រយោជន៍ពីការងារអភិវឌ្ឍន៍ដ៍ល្អប្រសើរបស់ពួកយើងអស់ជាច្រើនឆ្នាំកន្លងមកនេះ ។ នេះគឺជាការបន្តតាំងចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន OCIC ជូនទៅកាន់មនុស្សគ្រប់គ្នា តាមរយះការផ្តល់ការងារ និងបង្កើតឱកាសសេដ្ធកិច្ចដល់ព្រះរាជាណាចក្រកម្ពុជា ដែលសរុបមកវិញនឹងធ្វើមនុស្សកាន់តែច្រើន និងជួយអភិវឌ្ឍន៍ដល់សេដ្ធកិច្ចរបស់ប្រទេសយើងអោយកាន់តឈានទៅមុខមួយកំរិតទៀត”។

លោក Gary Hardy ប្រធានប្រតិបត្តិជាន់ខ្ពស់នៃផ្សារទំនើប BIG C ក៍បានមានប្រសាសន៍ថា “យើងមាននិងដៃគូរសហការរបស់យើងមកកាន់សេចក្តីរីករាយជាខ្លាំងពន់ពេកក្នុងការផ្សារភ្ជាប់ខ្សែបណ្តាញប្រទេសកម្ពុជា ជាមួយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងការសាងសង់ផ្សារទំនើប BIG C ធំជាងគ ដំបូងគេនៅទីក្រុងភ្នំពេញ ក្នុងទីក្រុងរណបជ្រោយចង្វារនេះ ។ យើងបានបង្កើតផ្សារទំនើបខ្នាតយក្សដំបូងគេនៅក្រុងប៉ោយប៉ែត នៅក្នុងឆ្នាំ២០១៩ ហើយបានពង្រីកផ្សារទំនើបខ្នាតតូចៗចំនួន ២០ ដែលមានឈ្មោះថា “BIG C MINI” នៅពាសពេញទីក្រុងភ្នំពេញ និងខេត្តកំពត ។ យើងពិតជារីករាយក្នុងការធ្វើជាដៃគូរសហការជាមួយក្រុមហ៊ុន OCIC និងក្រុមហ៊ុនកាណាឌីយ៏គ្រុប ។ ការបោះជំហ៊ាននេះគឺជាផ្នែកមួយនៃការយុទ្ធសាស្រពង្រីកខ្លួនដ៍ធំមួយរបស់យើង ក្នុងរយះពេលប្រាំឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍន៍ប្រភេទផ្សារទំនើបគ្រប់ទំហំនៅទូទាំងប្រទេសកម្ពុជា និងពិតណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលផងដែរ។”

ជាមួយការសាងសង់ស្ពានបេតុងឬស្សីកែវដែលជាស្ពានខ្សែកាបដំបូងគេនៅក្នុងទីក្រុង ដែលត្រូវបានដាក់អោយដំណើការប្រើប្រាស់សាកល្បងនៅក្នុងខែមេសា រួមជាមួយការអភិវឌ្ឍន៍សំខាន់ៗមានដូចជាវត្តមានរបស់ហាង Starbucks ដែលជាស្លាកយីហោហាងកាហ្វេល្បីល្បាញទូទាំង ការសាងសង់សំណង់បណ្តុះបណ្តាល និងអគារនានាររបស់រាជរដ្ឋាភិបាលជាដើម ។ ទីក្រុងរណបជ្រោយចង្វារបានកំពុងក្លាយជាគោលដៅថ្មីសំរាប់ប្រជាជនកម្ពុជា ដែលមានកំណើនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សនិងមានអ្នកវិនិយោគទុនជាច្រើនបានសហការជាមួយក្រុមហ៊ុនអន្តរជាតិល្បីៗចូលរួមផងដែរ ។

ក្រុមហ៊ុនវិនិយោគទុនចម្រុះវិស័យ OCIC ដែលកំពុងអភិវឌ្ឍន៍នៅក្នុងទីក្រុងរណបជ្រោយចង្វារ ទីក្រុងកោះនរា ទីក្រុងអូឡាំព្យា និងអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបង្ហាញវត្តមានគម្រោងបណ្តុះទីប្រជុំជន និងអគារខ្ពស់ៗជាច្រើនទៀត នៅឆមាសទីពីរនៃឆ្នាំ ២០២៣ ខាងមុខនេះ ។ ការឈានជើងចូលមកដល់នៃផ្សារទំនើប BIGC នៅក្នុងទីក្រុងរណបជ្រោយចង្វារ នឹងធ្វើអោយទាក់ទាញប្រជាជននៅក្នុងសហគមន៍ជុំវិញជាច្រើនដែលកំពុងទន្ទឹងរង់ចាំភាពស៊ីវិល័យ នៃការលក់សំភារៈប្រើប្រាស់ចម្រុះគ្រប់ប្រភេទ និងមានភាពងាយស្រួល ។

អំពីក្រុមហ៊ុន OCIC

OCICគឺជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យចម្រុះដែលឈានមុខគេមួយនៅប្រទេសកម្ពុជា ។ ក្រុមហ៊ុនសម្ព័ន្ធOCIC គឺជាក្រុមហ៊ុនវិនិយោគជាច្រើន ដែលមានទំនាក់ទំនងពាណិជ្ជកម្មរួមគ្នា ផ្តោតទៅលើការអភិវឌ្ឍន៍វិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យសុខាភិបាល ការសាងសង់អកាសយានដ្ឋានអន្តរជាតិតេជោ សំណង់អគារពាណិជ្ជកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងការកំសាន្តផ្សេងៗ ។ ការអភិវឌ្ឍន៍ដែលជាគោលសំខាន់ៗរបស់ក្រុមហ៊ុន OCIC មានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ ទីក្រុងកោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងអូឡាំព្យាជាដើម ។

អំពីផ្សារទំនើប BIG C

ផ្សារទំនើប BIG C គឺជាផ្សារទំនើបលក់រាយសម្ភារៈ និងផលិតផលគ្រប់មុខធំជាងគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងប្រាក់ចំណូលសរុបចំនួន ៤.៤ ពាន់លានដុល្លារកាលពីឆ្នាំទៅមុននេះ។ ផ្សារទំនើប BIG C គឺជាផ្នែកមួយនៃក្រុមហ៊ុន Berli Jucker Public Company Limited ឬ BJC ដែលជាក្រុមហ៊ុនអាជីវកម្មដ៏ធំបំផុតមួយនៅក្នុងប្រទេសថៃ។ BIG C បានដំណើរការហាងលក់រាយចំនួន 1,810កន្លែងនៅក្នុងប្រទេសថៃ ដែលក្នុងនោះមានចំនួន ១,៤៤៩ កន្លែងគឺជាហាងប្រភេទ BIG C MINI ១៥៤កន្លែងគឺផ្សារទំនើប BIG C ខ្នាតយក្ស និង ៦១កន្លែងទៀតជា BIG C Market ។ សម្រាប់វត្តមាននៅប្រទេសឡាវវិញ ផ្សារទំនើប BIG C ក៏បានដំណើរការអាជីវកម្មចំនួន ៦០ កន្លែងជា BIG C Mini និង មួយទីតាំងទៀតជា ផ្សារទំនើបខ្នាតយក្ស Hypermarket ដែលកំពុងស្តិតក្នុងការសាងសង់ប្រទេសកម្ពុជា BIG C ដំណើរការផ្សារទំនើបចំនួនមួយកន្លែង នៅក្រុងប៉ោយប៉ែត និង ២០ កន្លែងទៀតគឺជាប្រភេទ BIG C Mini ដែលកំពុងដំណើការនៅក្នុងទីក្រុងភ្នំពេញ និងខេត្តកំពត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង