ភ្នំពេញ៖ គណកម្មាធិការជាតិ CAMSOC នៅថ្ងៃទី ២២ ខែមេសា បានត្រៀមរៀបចំដង្ហែព្រះអគ្គិជ័យកីឡា ធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យ និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងបន្តដង្ហែទៅកាន់ទីក្រុងវៀងច័ន្ទន៍។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC បានឲ្យដឹងថាបច្ចុប្បន្នពិធីដង្ហែព្រះអគ្គិជ័យកីឡានិងដង្ហែចេញពីប្រទេសមីយ៉ាន់ម៉ានៅរសៀលនេះ ទៅកាន់ប្រទេសឡាវក្នុងទីក្រុងវៀងច័ន្ទន៍ ហើយនិងចាប់ផ្តើមដង្ហែនៅថ្ងៃទី២៥ខែមេសានេះក្នុងប្រទេសឡាវបន្ថែមទៀត។
គួរបញ្ជាក់ថា ព្រះអគ្គីជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវដង្ហែត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខ ហើយត្រូវរក្សាទុកព្រះអគ្គីជ័យកីឡានៅក្នុងវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ)៕