
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២១ មេសា បានចេញសេចក្ដីប្រកាសស្ដីពីតម្លៃសាំងនៅតាមស្ថានីប្រេងឥន្ធនៈនានា ដោយតម្លៃប្រេងសាំងធម្មតា មានតម្លែ ៤ ៤០០រៀល និងម៉ាស៊ូតមានតម្លៃ ៤០៥០រៀល/ក្នុង១លីត្រ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានា ដោយចាប់ផ្ដើមពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតា តម្លៃ ៤ ៤០០រៀល(៥០រៀល) និងម៉ាស៊ូតត្រូវលក់ ៤ ០៥០រៀល(១០០រៀល) ក្នុង១លីត្រ។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការ រួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយ ប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦,៥ សេនដុល្លារ ក្នុងមួយលីត្រផងដែរ៕

