ស្ទឹងត្រែង៖ រដ្ឋាបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២០ ខែមេសា បានចេញសេចក្ដីប្រកាសស្ដីពីការត្រៀមរៀបចំពិធីទទួលស្វាគមន៍ និងអបអរសាទរព្រះអគ្គីជ័យកីឡា ដែលនឹងត្រូវដង្ហែចូលតាមច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល ហើយនឹងរក្សាទុកនៅព្រះអគ្គីជ័យកីឡានៅក្នុងវត្តស្រះកែវមុនីវណ្ណ (ហៅវត្តលើ)។
ក្នុងការត្រៀមទទួលព្រះអគ្គីជ័យកីឡាខាងមុខនេះ រដ្ឋាបាលខេត្តស្ទឹងត្រែង អំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ សិស្ស និស្សិត និងប្រជាពលរដ្ឋទូរទាំងខេត្តស្ទឹងត្រែង ត្រៀមរៀបចំពិធីទទួលស្វាគមន៍ និងអបអរសាទរព្រះអគ្គីជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងត្រូវដង្ហែចូលតាមច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ខាងមុខ ដែលនឹងត្រូវរក្សាទុកនៅ ក្នុងវត្តស្រះកែវមុនីវណ្ណ៕