
ភ្នំពេញ៖ ផ្លូវល្បឿនលឿនតភ្ជាប់រវាងរាជធានីភ្នំពេញ រហូតដល់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ពិធីបើកការដ្ឋានសាងសង់ផ្លូវលឿនទី២នៅកម្ពុជា នឹងធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បើមិនមានអ្វីប្រែប្រួលនោះទេ ផ្លូវល្បឿនលឿនតភ្ជាប់រវាងរាជធានីភ្នំពេញរហូតដល់ក្រុងបាវិត ខេត្តស្វាយរៀង ជាប់ព្រំដែនប្រទេសវៀតណាម នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។នេះជាផ្លូវល្បឿនលឿនទី២បន្ទាប់ីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានចម្ងាយប្រមាណ ១៣៨គីឡូម៉ែត្រ និង ត្រូវធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយឆ្លងទន្លេមេគង្គ។ គិតទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងប្រហែល ៥គីឡូម៉ែត្រ។ថវិកាដែលគ្រោងបណ្តាក់ទុកប្រមាណ ១,៦៣៨លានដុល្លារ ដែលមានទំហំតិចជាងក្រុងព្រះសីហនុ តែប្រវែងផ្លូវក៏ខ្លីជាផ្លូវល្បឿនលឿន ក្រុងព្រះសីហនុ។នេះបើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន។
បើតាមគម្រោងផ្លូវនេះគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ផ្លូវល្បឿនលឿននេះ មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ពីប្រទេសចិន មកភូមា មកថៃ មកកម្ពុជា និង ភ្ជាប់ទៅប្រទេសវៀតណាម។បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រាជរដ្ឋាភិបាលកម្ពុជាក៏គ្រោងសាងសង់ផ្លូវផ្លូវល្បឿនលឿនមួយខ្សែទៀតតភ្ជាប់ពីភ្នំពេញ ទៅសៀមរាបក្នុងពេលឆាប់ៗនេះ។