Yearendyearend1140x150

អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាទទួលបានជើងហោះហើរជាង២ពាន់ជើងក្នុងខែមីនាឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជាដូចជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប, និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ទទួលបានជើងហោះហើរសរុបចំនួន ២,៤៦៤ជើង កើនឡើង១៥%ធៀបនឹងខែកុម្ភៈឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានដឹកជញ្ជូនតាមផ្លូវអាកាស ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

បើតាមរបាយការណ៍ នៅក្នុងខែមីនា ឆ្នាំ២០២៣ កម្ពុជាទទួលបានជើងហោះហើរសរុបចំនួន២,៤៦៤ជើង មកពីប្រទេសចំនួន១១ និងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២៦ក្រុមហ៊ុន ដែលមានអ្នកដំណើរសរុបចំនួន ៣១៣,០៦៧នាក់ កើនឡើង១១%ធៀបនឹងខែកុម្ភៈ។ ក្រុមហ៊ុនទាំង២៦ដែលមកពី១១ប្រទេសបានហោះហើរមកកាន់កម្ពុជាមានដូចជា៖ ថៃមាន៤ក្រុមហ៊ុន, វៀតណាម២ក្រុមហ៊ុន, មីយ៉ាន់ម៉ា១ក្រុមហ៊ុន, ហ្វីលីពីន១ក្រុមហ៊ុន, ម៉ាឡេស៊ី២ក្រុមហ៊ុន, សិង្ហបុរី២ក្រុមហ៊ុន, ឡាវ១ក្រុមហ៊ុន, ចិន៨ក្រុមហ៊ុន, កូរ៉េ២ក្រុមហ៊ុន, តៃវ៉ាន់២ក្រុមហ៊ុន, ហុងកុង១ក្រុមហ៊ុន។

របាយការណ៍បញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នេះ កម្ពុជាទទួលបានជើងហោះហើរពីក្រុមហ៊ុនអាកាសចរណ៍ប្រទេសថៃច្រើនជាងគេគឺមានចំនួន៨៩០ជើងនៅក្នុងខែមីនា កើនឡើង១៤%ធៀបនឹងខែកុម្ភៈ ហើយទទួលបានអ្នកដំណើរសរុបចំនួន ១០៣,៣៧៨នាក់។ ចំពោះក្រុមហ៊ុនផ្សេងទៀតដែលហោះមកកម្ពុជាមានដូចជា៖ វៀតណាមចំនួន២៦០ជើង កើន១០%ធៀបនឹងខែកុម្ភៈ, មីយ៉ាន់ម៉ា ២៦ជើង កើន៦៣%, ហ្វីលីពីន ៣៨ជើង ធ្លាក់ចុះ៥%, ម៉ាឡេស៊ី ២៥៨ជើង ១៩%, សិង្ហបុរី ៣០៨ជើង កើន១០%, ឡាវ ២៤ជើង ថយចុះ០%, ចិន ៤១០ជើង កើន២៩%, កូរ៉េ ១២៤ជើង កើន១១%, តៃវ៉ាន់ ១០០ជើង កើន១៤%, និង ហុងកុង ២៦ជើង កើន៨%។ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង