កំពង់ស្ពឺ៖ ក្រុមចំនួន០៨ មកពីទីក្រុងហុងកុង ប្រទេសចិន បានសម្រេចមកវិនិយោគនៅក្នុងខេត្តកពង់ស្ពឺ ខណៈដែលមានក្រុមហ៊ុនចំនួន២០ទៀត កំពុងតែសិក្សា។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងហុងកុង ប្រទេសចិន ហើយក្នុងដំណើរទស្សនកិច្ចនោះ ក្នុងគោលបំណងសិក្សា និងស្វែងយល់ទាក់ទាញឲ្យវិនិយោគិន ឲ្យមកវិនិយោគនៅខេត្តកំពង់ស្ពឺនៃប្រទេសកម្ពុជា។
ក្រោយពីបានបញ្ចប់ដំណើរទស្សនកិច្ច លោក វ៉ី សំណាង បានប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមហ៊ុនចំនួន០៨ បានសម្រេចមកវិនិយោគនៅកម្ពុជា នៅក្នុងក្រុមហ៊ុនចំនួន០៤ បានមកវិនិយោគរួចហើយ និង២០ក្រុមហ៊ុនទៀតនិងដាក់ការវិនិយោគសាកល្បង។
លោក វី សំណាង បានបញ្ជាក់ថា នៅក្នុងការវិនិយោគនេះ កម្ពុជា នឹងរើសយករោងចក្រសហគ្រាសដែលផលិតសម្ភារៈម៉ាកល្បីៗ ជាពិសេសសម្ភារៈប្រណិតមាន កាបូប ស្បែកជើង និងសម្លៀកបំពាក់ ហើយ ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ មានសមត្ថភាពដេរសម្ភារៈ ទាំងនេះបាន។
គួរបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺ មានចំនួនជាង១០០០រោងចក្រ ដែលក្នុងនោះមានរោងចក្រកាត់ដេរចំនួន ១៨៧រោងចក្រ និងសហគ្រាសធនតូចនិងមធ្យមចំនួន ៣៣៣។ រោងចក្រ សហគ្ររាសទាងអស់នេះ គឺត្រូវការកម្លាំងពលកម្មច្រើន សម្រាប់រោងចក្រវាយនភណ្ឌកាត់ដេរមានតម្រូវការផ្នែកកម្លាំងពលកម្មជាង១,០០០០នាក់ និងនៅផ្នែកផ្សេងទៀតជាច្រើន។ សូម្បីតែរោងចក្រកំពុងដំណើរការបច្ចុប្បន្ននេះ ក៏មានការខ្វះកម្លាំងពលកម្មដែរ។