Cc time web banner 054637

អ្នកឧកញ៉ា លី ហួរ គាំទ្រវិធានការរបស់រាជរដ្ឋាភិបាលលើវិស័យសំណង់ ខណៈវិស័យនេះកំពុងប៉ះពាល់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ  

ភ្នំពេញ៖ ខណៈប្រទេសកម្ពុជា ក៏ដូចជាសកលលោកបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសរក្សាការងារជូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន។ ជាមួយគ្នានេះអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ បានបង្ហាញការគាំទ្រចំពោះវិធានការនេះ និងសាទរចំពោះកម្មករដែលត្រូវបានរាជរដ្ឋាភិបាលជួយជ្រោមជ្រែងឱ្យនៅតែអាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន។

អ្នកឧកញ៉ា លី ហួរ បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា ជំងឺកូវីដ-១៩ បានធ្វើឱ្យប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូលជួបវិបិត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយទល់ពេលនេះកម្ពុជានិងបណ្ដាប្រទេសនានា បានកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល, ការកើនឡើងនូវភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម ដែលជាហេតុធ្វើឱ្យវិស័យនានាត្រូវបានប៉ះពាល់យ៉ាងខ្លាំងក្នុងនោះក៏មានវិស័យសំណង់ផងដែរ។ ដូចនេះ អ្នកឧកញ៉ា បានគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលនៅពេលនេះ ដែលអាចជួយរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសរក្សាការងារជូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន។

គួរបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រកាសមួយ ដែលក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការបន្ថែមជាកញ្ចប់ដើម្បីជួយគាំទ្រវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាជួយឱ្យកម្មករនៅតែមានការងារធ្វើ ហើយជួយឱ្យគ្រួសារដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញលំនៅឋានតម្លៃសមរម្យបាន។ វិធានការទាំងនោះមានដូចជា៖ ការពន្យារពេលបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី, បង្កើនរយៈពេលបង់ពន្ធជាកញ្ចប់, បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យ និងលើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង