Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន នឹងចូលប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមបាល់ទះជម្រើសជាតិហ្វីលីពីន នៅថ្ងៃទី១៨ ខែមេសា នឹងចូលទៅក្នុងក្នុងការប្រកួតពូល A ក្នុងប្រភេទកីឡាបាល់ទះបុរសក្នុងសាល នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចឲ្យក្រុមបាល់ទះជម្រើសជាតិហ្វីលីពីនចូលរួមប្រកួតដោយមានការព្រមព្រៀងពីគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសទាំង ៧ ដែលចូលរួមលើប្រភេទកីឡាបាលទះបុរសក្នុងសាល។ ក្រោយទទួលគោលការណ៍អនុញ្ញាតពី សម្តេច ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា កីឡាបាល់ទះបុរសក្នុងសាល មានប្រទេសចំនួន៧ចូលរួមប្រកួត រួមមាន ឥណ្ឌូនេស៊ី វៀតណាម ថៃ ម៉ាឡេសស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ព្រមទាំងកម្ពុជាជាម្ចាស់ផ្ទះផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង