Cctimesw1140xh150cm copy

សហព័ន្ធកីឡាប្រដាល់គុនខ្មែរពង្រឹងសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម និងកីឡាករ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី១៨ ខែមេសា បានចេញនូវសេចក្ដីប្រកាសអំពីការរៀបចំកិច្ចប្រជុំពិសេសមួយក្រោមការដឹកនាំរបស់ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ដីពីសកម្មភាព នៃការប្រកួតកីឡាប្រដាល់គុនខ្មែរកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

យោងតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា សម្រាប់លទ្ធផលសហព័ន្ធកីឡាប្រដាល់គុនខ្មែរពិនិត្យនិងពង្រឹងឡើងវិញនូវ៖ បទបញ្ជាការប្រកួតឱ្យកាន់តែមានប្រសិទ្ធភាព, ប្រកាសឱ្យបានច្បាស់លាស់នូវលក្ខខ័ណ្ឌការប្រកួតចំនួនទឹកដល់កីឡាករ កីឡាការិនី និងមហាជនបានជ្រាបពីការពង្រឹងសមត្ថភាពរបស់អាជ្ញាកណ្តាល ចៅក្រម ដឹកនាំការប្រកួតបន្ថែមទៀត និងគ្រប់គ្រង ថែទាំកីឡាករជម្រើសជាតិឱ្យបានល្អ សម្រាប់ត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេមខាងមុខ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម គុនខ្មែរ នឹងចាប់ផ្ដើមដំណើរការប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ លើ១៩វិញ្ញាសា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង