Cctime 6monthsfree desktop
Cc times  web banner kh (2)

អាជ្ញាធរ​ឃាត់​«ជនជាតិវៀតណាម៤៩នាក់»​លួចស្នាក់​នៅខុសច្បាប់​នៅកោះកុង​ក្នុងសាឡង់​បូមខ្សាច់ ​​

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុង បាន ចុះប្រតិបត្តិការត្រួតពិនិត្យ សាឡង់បូមខ្សាច់ និងសាឡង់ដឹកខ្សាច់ ដោយសង្ស័យមានជនជាតិវៀតណាម លួចស្នាក់នៅនឹងធ្វើការដោយខុសច្បាប់ ស្ថិតនៅកំពុងផែ តាឌឹក ចំណុចពាមគយ បាក់អង្រុត ឈើទាលភ្នាស់ ក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ជាលទ្ធផលក្នុងការចុះប្រតិបត្តិការត្រួតពិនិត្យ សាឡង់បូមខ្សាច់ និងសាឡង់ដឹកខ្សាច់ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២០នេះ បានរកឃើញឃើញពលពលករបរទេស ជាជនជាតិវៀតណាម ៥៧នាក់ ស្រី ០៣នាក់។ពលករបរទេសជាជនជាតិវៀតណាមចំនួន ០៨នាក់ មានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ អាចត្រឡប់ទៅលំនៅដ្ឋានវិញ រីឯពលករបរទេសជាជនជាតិវៀតណាមចំនួន ៤៩នាក់ ស្រី ០៣នាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: វៀតណាម
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង