Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្ពុជានាំចេញទំនិញទៅក្រៅប្រទេសបានជាង៥ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅត្រីមាសទី១ ក្នុងឆ្នាំ២០២៣នេះ កម្ពុជាសម្រេចកបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ៥,៣៩២,០១២,៥៤៩.៨០ដុល្លារអាម៉េរិក បានធ្លាក់ចុះ៥.៦៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមានដូចជា៖សម្លៀកបំពាក់, កាបូប, ស្បែកជើង, គ្រឿងបន្លាស់រថយន្ត, គ្រឿងអេឡិចត្រូនិច, គ្រឿងបន្លាស់កង់, ឈើ, អង្ករ, ដំឡូងមី, ពោត, សណ្ដែក, កៅស៊ូ, ស្ករ, ថ្នាំជក់, ខ្សាច់ និងផលិតផលជលផល និងកសិផលថ្សេងៗទៀត។ ក្នុងចំណោមមុខទំនិញទាំងអស់នេះ ទំនិញដែលកម្ពុជាបាននាំចេញច្រើនជាងគេនៅត្រីមាសទី១ឆ្នាំ២០២៣នេះគឺសម្លៀកបំពាក់ដែលមានទំហំទឹកប្រាក់ចំនួន ១,៦៥៤,៦៣១,៣៧៧,១៧ ដុល្លារអាម៉េរិក បន្ទាប់មកទៀតគឺកាបូប និងស្បែកជើង។

របាយការណ៍បញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំនេះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារដ៏ធំជាងគេសម្រាប់ការនាំចេញរបស់កម្ពុជា ដែលសម្រេចបានទឹកប្រាក់ចំនួន ១,៨២៣,០៥៣,២៧៩.៧៥ដុល្លារអាម៉េរិក បន្ទាប់មកគឺប្រទេសវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលមានទឹកប្រាក់ជិត ១ពាន់លានដុល្លារ ខណៈចិនគឺជាទីផ្សារធំទី៣ ដែលកម្ពុជាបាននាំចេញក្នុងទឹកប្រាក់ចំនួន ៣២៨,៦៤៥,៧០៥.២៨ដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង