Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

រដ្ឋបាលភ្នំពេញ អរគុណភាគីពាក់ព័ន្ធដែលធ្វើឲ្យ"សង្ក្រាន្តវត្តភ្នំ"ប្រព្រឹត្តទៅរលូន និងសប្បាយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

រូបភាព៖  រដ្ឋបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមក្នុងកម្មវិធី "សង្ក្រាន្តវត្តភ្នំ" ជាការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋ ដែលបានធ្វើឲ្យ"សង្ក្រាន្តវត្តភ្នំ"ប្រព្រឹត្តទៅរលូន និងសប្បាយរីករាយរយៈពេល ០៣ថ្ងៃ នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

តាមរយៈបណ្តាញសង្គមហ្វេសបុកផ្លូវការ កាលពីយប់ថ្ងៃទី១៦ ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបរាប់ថា «សង្ក្រាន្តឆ្នាំថ្មី ប្រជាប្រុសស្រីសប្បាយគ្រប់ទិសទី! រដ្ឋបាលរាជធានីភ្នំពេញសូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមក្នុងកម្មវិធី "សង្ក្រាន្តវត្តភ្នំ" របស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យ យុវជនយុវនារី បុគ្គលិកអនាម័យ និងជំនាញពាក់ព័ន្ធទាំងអស់ ប្រកបដោយស្មារតីភាតរភាព សាមគ្គីភាព ភាពស្និតស្នាល ការយោគយល់អធ្យាស្រ័យគ្នា និងការទទួលខុសត្រូវខ្ពស់បំផុត។»


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង