ភ្នំពេញ៖ប្រទេសកម្ពុជានឹងមាន«កូនរដូវប្រាំង»នៅពាក់កណ្តាលខែកក្កដា និងបញ្ចប់ទៅវិញនៅដំណាច់ខែកក្កដា ឆ្នាំ២០២០។នេះបើយោងតាមការជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៨ កក្កដា ឆ្នាំ២០២០។
ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នៅក្នុងខែកក្កដា សម្ពាធខ្ពស់ បាននឹងកំពុងបង្កើនឥទ្ធិពលមកលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វីកខាងលិក ខក្ខណៈនេះនឹងធ្វើឱ្យបណ្តាលប្រទេសក្នុងតំបន់ដូចជា៖ ថៃ កម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន កម្រិតបរិមាណទឹកភ្លៀងធ្លាក់មកមានការថមថយចុះ។
![](https://cdn.cc-times.com/kh.cc-times.com/media/3148/large/106986613_2658320387823958_3742761108657138068_n.jpg?1594260661)