ភ្នំពេញ៖ គណ:គ្រប់គ្រង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីសប្បុរសធម៌ខ្មែរជួយខ្មែរ «ដើម្បីស្នាមញញឹមកុមារកម្ពុជា» ក្នុងគោលបំណងចូលរួមគាំទ្រនិរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផានិងបំផុសស្មារតីខ្មែរជួយខ្មែរក្នុងរង្វង់សិស្សានុសិស្សពិសេសយុវជនខ្មែរ។ កម្មវិធីសប្បុរសធម៌នេះបានបើកទទួលការបរិច្ចាគ រហូតដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។
កម្មវិធីសប្បុរសធម៌នេះបានបើកទទួលការបរិច្ចាគពីសិស្សានុសិស្ស អាណាព្យាបាលសិស្ស និងសាធារណៈទូទៅចាប់តាំងពីថ្ងៃទី០៤-២៥ ខែមេសា ឆ្នាំ២០២៣។ ទាំងថវិកានិងសម្ភារៈដែលទទួលបានពីការបរិច្ចាគនឹងប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជាដោយផ្ទាល់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាទី៣ ឫមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុងសៀមរាប ខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថាសាធារណៈជនអាចបរិច្ចាគមកបានតាមរយៈគណនីផ្លូរការរបស់កម្មវិធីដូចខាងក្រោម ឬតាមរយៈ KHQR ក្នុងសេចក្តីជូនដំណឹងដែលបានភ្ជាប់ជូន៖
ABA 077 363 646 $ (SIM SOVICHEA)
ACLEDA 085 995 507 ៛ (MEAS SOPAGNA)
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖
តំណាងសិស្ស មាស សុបញ្ញា 085 995 507
តំណាងសិស្ស ស៊ឹម សុវិជ្ជា 077 363 646
លោកស្រីនាយិការង ទ្រី រ៉ិច 012 926 656