Cctimesw1140xh150cm copy

ក្រសួងព័ត៌មានរើសអ្នកស្ម័គ្រចិត្តថតរូបក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បីចងក្រងទុកជារូបថតប្រវត្តិសាស្ត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងព័ត៌មាន កាលពីថ្ងៃទី១០ មេសា បានជូនដំណឹង ស្ដីពីយុទ្ធនាការថតរូប និងប្រមូលរូបភាព ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នយ៍ លើកទី៣២ ឆ្នាំ២០២៣។ ជាមួយគ្នានោះ ក្រសួព័ត៌មាន ជ្រើសរើសសិស្ស និស្សិត អ្នកស្ម័គ្រចិត្តចំនួន ១០០ រូប ដែលមានជំនាញ និងឧបករណ៍សំភារៈ សម្រាប់ថតរូបកីឡាតាមទីតាំងប្រកួតដែលបានកំណត់។

ក្រសួងព័ត៌មាន អំពាវនាវដល់ សិស្ស និស្សិត អ្នកជំនាញថតរូប ចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ឲ្យបានទូលំទូលាយ និងចូលរួមចំណែកធ្វើឱ្យវិស័យកីឡានៅប្រទេសកម្ពុជាកាន់តែរីកចម្រើន ពិភពលោកកាន់តែស្គាល់ពីកម្ពុជា ដោយ សិស្ស និស្សិត អ្នកជំនាញថតរូប និងសាធារណជនទាំងអស់ចូលរួមយុទ្ធនាការថតរូប និងប្រមូលរូបភាព ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

ជាមួយគ្នានោះ ក្រសួងព័ត៌មាន ជ្រើសរើសសិស្ស និស្សិត អ្នកស្ម័គ្រចិត្តចំនួន ១០០ រូប ដែលមានជំនាញ និងឧបករណ៍សំភារៈ សម្រាប់ថតរូបកីឡាតាមទីតាំងប្រកួតដែលបានកំណត់ និងត្រូវចុះឈ្មោះជាមួយគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីទទួលបានបណ្ណសំគាល់។ បន្ថែមពីនេះ សាធារណជនទាំងអស់ ដែលមានរូបថតគ្រប់ប្រភេទ ពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ អាចផ្តល់ជូនក្រសួងព័ត៌មាន ដើម្បីចងក្រងទុកជារូបថតប្រវត្តិសាស្ត្រ។ គ្រប់រូបថតទាំងអស់នឹងត្រូវផ្ដល់ការទទួលស្គាល់ដល់ម្ចាស់ដើម (Credit to the owner) នៅពេលមានតម្រូវការប្រើប្រាស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង