Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កម្ពុជា បណ្តេញជនជាតិជប៉ុន ១៩នាក់ ករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១១ខែមេសា បានធ្វើការបណ្ដេញជនជាតិជប៉ុនចំនួន១៩នាក់ ភេទប្រុស ពាក់ព័ន្ធបទល្មើស លួចស្នាក់នៅធ្វើការងារខុសច្បាប់ ចេញពីកម្ពុជា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដោយហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ។

ជនជាតិជប៉ុនចំនួន១៩នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវរកឃើញក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានបណ្ដឹងតាមរយៈHOTLINEជន បរទេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីចុងខែមករា ឆ្នាំ២០២៣ កន្លងមកនេះ រួចបញ្ជូនមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។

គួរបញ្ជាក់ថា ជនបរទេសខាងលើ ត្រូវបានបណ្ដេញចេញតាម អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង