ភ្នំពេញ៖ កាលពីឆ្នាំ២០១៩ អង់គ្លេស បានបំបែកកំណត់ត្រាពិភពលោកក្នុងការបត់បេះដូងក្រដាសបានចំនួនប្រមាណ 53,704 ដោយក្រុមការងារក្នុងគម្រោង PAPER HEARTS PROJECT។
បេះដូងទាំងអស់នោះ ត្រូវបានក្រុមនិស្សិតរៀនជំនាញខាង វិទ្យាសាស្រ្តកីឡា និងលំហាត់ប្រាណ នៅសាកលវិទ្យាល័យ Kent បានដឹកនាំគម្រោងមួយដែលមានឈ្មោះថា បេះដូងក្រដាស ( Paper Hearts Project) ដោយផ្តោតលើការបត់បេះដូងជាក្រដាសដើម្បីបំបែកកំណត់ត្រាពិភពលោក។
បើតាម Guinness World Records បានឱ្យដឹងថា គម្រោងនៃការបត់បេះដូងដែលបង្កើតដោយនិស្សិតក្រុមនេះ បានទទួលបានភាពជោគជ័យដោយមានការរួមចំណែកបត់ពីប្រជាជនរាប់ពាន់នាក់ ដែលមកពីក្រុមផ្សេងៗគ្នាប្រមាណ ៤០ ក្រុមដែលរស់នៅតំបន់ Medway and Kent។
គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មហាជនកំពុងតែមានការចាប់អារម្មណ៍ទៅលើការបត់បេះដូងក្រដាសដែលកំពុងតែបានដាក់នៅប្រាសាទអង្គរវត្តដែលជាមោទនភាពមួយក្នុងការបង្ហាញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋខ្មែរ៕