Cctimesw1140xh150cm copy

បញ្ចប់តំណែងអគ្គនាយករងអាកាសចរស៊ីវិលម្នាក់ ក្រោយដក«កាំភ្លើងភ្ជង់»អ្នកទន់ខ្សោយ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១១ មេសានេះ បញ្ចប់តំណែងអគ្គនាយករងអាកាសចរស៊ីវិល ក្រោយដក«កាំភ្លើងភ្ជង់»អ្នកទន់ខ្សោយ។

យោងតាមអនុក្រឹត្យ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចប់មុខតំណែង លោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ការបញ្ចប់តំណែងនេះ បន្ទាប់ពីលោកប្រើប្រាស់អាវុធគំរាមកំហែងអ្នកទន់ខ្សោយ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើ បាបអ្នកទន់ខ្សោយជាពិសេស សូមកុំប្រើប្រាស់អាវុធខុសច្បាប់។សម្តេចតេជោ បានស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ សូមកុំឲ្យជនល្មើសប្រើប្រាស់អាវុធខុសច្បាប់បាននៅក្រៅឃុំមុនពេលកាត់ទោសដែលជននោះអាចតាមគំរាមកំហែងដល់អ្នកផ្សេងទៀត។



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង