681 ezgif.com resize
Swift cc time

សង្ក្រានន្តសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ខុសប្លែកពីសង្គ្រាន្ដទូទៅ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល

កណ្ដាល៖ សង្ក្រាន្តសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី០៧-០៩ មេសា នៅភូមិត្រពាំងក្រពើ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ សង្ក្រាន្តសាកលវិទ្យាល័យ នេះ មានលក្ខណៈខុសពីការប្រារព្ធសង្ក្រាន្ដទូទៅ ដោយសង្គ្រាន្តនេះមានកម្មវិធីជាច្រើនដូចជា របាំជូនពរ របាំគោះត្រឡោក របាំព្រាបសន្តិភាព របាំនារីជាជួរ របាំទិវាប្រពៃណី របាំនារីកម្ពុជា របាំត្រុដិ របាំបុប្ផាលោកិយ របាំគែន របាំនេសាទ របាំកន្សែងស្នេហ៍ ល្ខោនខោល និងការលេងល្បែងប្រជាប្រិយ៍ជាច្រើនមុខទៀត។

ថ្លែងក្នុងពិធីបិទសង្ក្រាន្តសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល មានប្រសាសន៍ថា សង្ក្រាន្តសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ មានភាពខុសប្លែកពីការប្រារព្ធទូទៅ សង្ក្រាន្ដនេះមានកម្មវិធីជាច្រើនដូចជា របាំជូនពរ របាំគោះត្រឡោក របាំព្រាបសន្តិភាព របាំនារីជាជួរ របាំទិវាប្រពៃណី របាំនារីកម្ពុជា របាំត្រុដិ របាំបុប្ផាលោកិយ របាំគែន របាំនេសាទ របាំកន្សែងស្នេហ៍ ល្ខោនខោល និងការលេងល្បែងប្រជាប្រិយ៍ជាច្រើនមុខទៀត។

រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល

លោក ហាក់ សុខមករា បានបន្ដថា ការប្រារព្ធពិធីសង្ក្រាន្តគឺជាប្រពៃណីទំនៀមទម្លាប់មួយដែលត្រូវបានដូនតាខ្មែរតាំងពីបុរាណចាប់ផ្ដើមប្រមូលផ្ដុំគ្នាដើម្បីអបអរសាទរដល់ពិធីបុណ្យ និងទទួលទេវតាឆ្នាំថ្មី ដែលនឹងយាងចុះមកឃុំគ្រងថែរក្សាមនុស្ស លោកបន្តពីទេវតាឆ្នាំចាស់។ បច្ចុប្បន្ននេះ សង្ក្រាន្តត្រូវបានប្រារព្ធកាន់តែទូលំទូលាយ មិនត្រឹមតែប្រារព្ធនៅតាម វត្តអារាមប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានប្រារព្ធយ៉ាងច្រើននៅគ្រប់ទីកន្លែងដូចជា សាលារៀន មន្ទីរពេទ្យ អង្គភាព សាធារណៈ និងពិសេសនៅតាមសហគមជាដើម ដែលបានបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋផង និងបានថែរក្សានូវវប្បធម៌ និងប្រពៃណីរបស់ខ្មែរយើងផងដែរ៕

រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
រូបភាព៖ រដ្ឋបាលខេត្តកណ្ដាល


Khcct banner

អត្ថបទទាក់ទង