Cc time web banner 054637

វៀតណាមនឹងបន្តគាំទ្រដល់កម្ពុជាលើការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

វៀតណាម៖ វៀតណាមនឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ និងគាំទ្រឱ្យមានរៀបចំបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅតាមព្រំដែនសម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន និងប្រទេសទាំងពីរ ហើយអាចផ្លាស់ប្តូរគ្រូបច្ចេកទេស និងនិស្សិតទៅវិញទៅមកបាន។ នេះជាការលើកឡើងរបស់ឯកឧត្តម TRAN HONG HA ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្សពិភាក្សការងារជាមួយឯកឧត្ដម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្ដម អ៉ិត សំហេង បានជម្រាបជូននូវវឌ្ឍភាពថ្មីៗ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងក្រសួងការងារ ជនពិការ និងសង្គមកិច្ចវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក។

ជាមួយគ្នានេះ ឯកឧត្តម TRAN HONG HA បានបញ្ជាក់ថា វៀតណាមសូមគាំទ្រទាំងស្រុងនូវក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសទាំងពីរ ដែលក្រសួងទាំងពីរបានចុះហត្ថលេខាជាមួយគ្នាថ្មីៗនេះ។ បន្ថែមពីនេះ វៀតណាមក៏នឹងបន្តគាំទ្រ និងសហការជាមួយគ្នាលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រវាងប្រទេសទាំងពីរ និងគាំទ្រឱ្យមានរៀបចំបង្កើតសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នៅតាមព្រំដែនសម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន និងប្រទេសទាំងពីរ ហើយអាចផ្លាស់ប្តូរគ្រូបច្ចេកទេស និងនិស្សិតទៅវិញទៅមកបាន។ ជាងនេះទៅទៀតវៀតណាមក៏នឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីបានសិក្សារៀនសូត្រក្នុងប្រទេសវៀតណាម។

បន្ថែមពីនេះ ឯកឧត្តម ក៏បានស្នើសុំឱ្យក្រសួងការងារកម្ពុជា និងវៀតណាម រៀបចំបន្ថែមនូវតម្រូវការចាំបាច់ទាំងឡាយណាដែលពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ដាក់ចូលក្នុងផែនការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕


Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង