ភ្នំពេញ៖លោក ឌិន សុមេធារិទ្ធ ដែលគេស្គាល់ថា ជាបុគ្គលជោគជ័យលើវិស័យជំនួញមួយចំនួន នៅថ្ងៃទី ៧ មេសានេះ បានចេញសារខមាទោសជាសាធារណៈ ចំពោះពាក្យសម្តីរបស់ខ្លួនដែលថ្លែងប៉ះពាល់ដល់កិត្តិយសដល់គ្រូបង្រៀន និងប្រជាពលរដ្ឋកម្ពុជាពាក់ព័ន្ធអ្នកមាន អ្នកក្រ។
លោក ឌិន សុមេធារិទ្ធ ជាដែលជាស្ថាបនិកភូមិផ្កាត្រកួនដ៏ស្រស់ស្អាតនៅលើទឹកដីខេត្តកណ្ដាល ជានាយកប្រតិបត្តិសណ្ឋាគារ Frangipani Villaជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនមង្គលវីឡា ព្រមទាំងត្រូវបានគេចាត់ទុកថាជាអ្នកជំនួញចាស់វស្សាមួយរូបរបស់ប្រទេសកម្ពុជា។
ថ្មីៗនេះលោក បានថ្លែងក្នុងវេទិកាមួយជាមួយក្រុមយុវជនប្រធានបទអ្នកមាន ដោយក្នុងវេទិកានោះលោកបានថ្លែងប៉ះពាល់ដល់គ្រូបង្រៀន និងមើលងាយអ្នកក្រមួយចំនួនបង្ករឲ្យមានប្រតិកម្មពីបងប្អូនសារធារណៈជនមួយចំនួនធំក្នុងបណ្តាញសង្គម។ការសុំខមាទោសរបស់លោកនេះ ធ្វើឡើងបន្ទាប់ពីលោកជំទាវ ឧកញ៉ា តាំង ហ្គេចលៀង ដែលធ្វើជាវាគ្មិននៅ CKCCកន្លងទៅ អ្នកបណ្តាញសង្គមរិះគន់ ថា បង្កឱ្យមានការរើសអើងវណ្ណៈក្នុងសង្គមខ្មែរបច្ចុប្បន្ន។