Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

រដ្ឋាបាលរាជធានីភ្នំពេញបានរៀបចំ«សង្ក្រាន្តវត្តភ្នំ»ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋាបាលរាជធានីភ្នំពេញ នាថ្ងៃទី៦ មេសា បានចេញនូវសេចក្ដីប្រកាសពីការរៀបចំសង្កា្រន្ត ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរម្មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ រដ្ឋាបាលរាជធានីភ្នំពេញ បានរៀបចំសង្ក្រាន្តវត្តភ្នំ ដើម្បីចូលរួមរក្សានូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈវប្បធម៌របស់ជាតិ ដែលមាននូវពិធីបែបប្រពៃណីសាសនា កម្មវិធីកម្សាន្ត រួមមាន ពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរពទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណ និងលេងល្បែងប្រជាប្រិយជាតិ (ទាញ់ព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើរ ចាប់កូនខ្លែង)។ បន្ថែមពីនេះ ក៏មានការប្រគុំតន្ត្រីបុរាណ-សម័យ និងការដាក់តាំងបង្ហាញ់នូវ គំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌ ផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថៃទី ១៤ ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៣ ដោយ«សង្ក្រាន្តវត្តភ្នំ»ចាប់ផ្ដើមរយៈពេល ៣ថ្ងៃ នៅរម្មណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងក្រុងភ្នំពេញ ខាងមុខនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង