Yearendyearend1140x150

ក្រសួងកសិកម្មណែនាំឱ្យកសិករដាំ«ពូជស្រូវសុទ្ធល្អ»ដើម្បីលក់បានតម្លៃថ្លៃ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋច្រូតស្រូវក្នុងកម្មវិធី ប្រកាសដាក់ប្រើជាផ្លូវការនូវពូជស្រូវថ្មីឈ្មោះ «ចំប៉ីស៧០»។

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាកសិករជ្រើសរើសពូជស្រូវសុទ្ធយកទៅដាំដុះ ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យទទួលបានទិន្នផលច្រើន និងមានគុណភាពខ្ពស់ ក្នុងការប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ ។ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ប្រើជាផ្លូវការនូវពូជស្រូវថ្មីឈ្មោះ «ចំប៉ីស៧០»។

លោកបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលបន្ទុកផ្នែកកាត់ពូជស្រូវបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា កន្លងមកឯកឧត្តមសង្កេតឃើញថា ប្រជាកសិករយកពូជស្រូវទៅដាំមិនសូវសុទ្ធល្អ នៅពេលប្រមូលផលលក់ទៅឱ្យឈ្មួញ និងក្រុមហ៊ុនបានតម្លៃទាប។សម្រាប់លោកបណ្ឌិត បើប្រជាករសិករជ្រើសរើសពូជសុទ្ធល្អ យកទៅដាំដុះ នោះទិន្នផលដែលទទួលបានខ្ពស់ ហើយលក់បានតម្លៃថ្លៃនៅលើទីផ្សារជាតិ និងអន្តរជាតិ ។

បើតាមលោកបណ្ឌិត យ៉ង់ សាំងកុមារ ក្រសួងបាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយជាមួយក្រុមហ៊ុនស្រូវអង្ករ ដើម្បីកំណត់ឱ្​យក្រុមហ៊ុន​ទាំងនោះប្រើប្រាស់ពូជសុទ្ធល្អ និង មានការទទួលស្គាល់ពីក្រសួង ទើបធ្វើឱ្យវិស័យស្រូវអង្ករនៅកម្ពុជាទទួលបានផលវិជ្ជមានខ្ពស់ និងជោគជ័យតាមផែនការ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ប្រើជាផ្លូវការនូវពូជស្រូវថ្មីឈ្មោះ «ចំប៉ីស៧០»។ពូជស្រូវ «ចំប៉ីស៧០»ជាពូជស្រូវស្រាលក្រអូប ដែលបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវ និបអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០២២ ។ ពូជស្រូវនេះបានអភិវឌ្ឍន៍ឡើងក្នុងឆ្នាំ២០១៣ តាមការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវកណ្តលប្រកាន់រដូវ ដែលមានគុណភាពអង្ករប្រណីត ជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមានដងដើមល្អមកពីប្រទេសចិន ។

ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប មិនប្រកាន់រដូវ ដែលអាចច្រូតកាត់បានក្នុងរយៈពេល៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប ។ ស្រូវ «ចំប៉ីស៧០» អាចផ្តល់ផលជាមធ្យម ៤,៣ តោន ក្នុង១ហិកតា ។ ដោយសារវាមានអាយុកាលខ្លី គេអាចដាំដុះនៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា(ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចម្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង