Yearendyearend1140x150

សែលកាត ប្រកាសបើកដំណើរការបោះផ្សាយលក់«មូលបត្រកម្មសិទ្ធ»ជាសារធារណៈ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ក្នុងកម្ពុជា ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (ភាគច្រើនត្រូវបានស្គាល់ថា សែលកាត) បានប្រកាសពីការការបើកដំណើរការការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ (IPO) នៃភាគហ៊ុនរួមថ្នាក់ A ។ ទំហំពិតប្រាកដនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈគឺអាស្រ័យលើតម្រូវការជាក់ស្ដែង។ ភាគហ៊ុនដែលផ្ដល់ដោយក្រុមហ៊ុន ខេម ជ្ជីអេសអេម នឹងមានសម្រាប់វិនិយោគិនសាធារណៈក្នុងកំឡុងពេលបើកដំណើរការនៃការជាវ។

អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺកំពុងដើរតួរជា Underwriter និង Book Runner ព្រមទាំង Lead Manager សម្រាប់សំណើរការផ្ដល់ជូនរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម (សែលកាត)។

ការបោះផ្សាយមូលបត្រកម្មសិទ្ធជាសាធារណៈរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម នឹងមានតម្លៃ ២២៧០ រៀល/ហ៊ុន ឬស្មើនឹង ០.៥៧ ដុល្លារ/ហ៊ុន។ តម្លៃត្រូវបានកំណត់និងយល់ព្រមរវាង ក្រុមហ៊ុន ខេម ជ្ជីអេសអេម និងអេសប៊ីអាយ ស៊ីឃ្យួរឹធី ដោយផ្អែកលើស្ថានភាពទីផ្សារជាក់ស្ដែង ក្រោយពេលពិចារណាលើកត្តាមួយចំនួនដូចជា ប្រវត្តិប្រតិបត្តិការ និងហរិញ្ញវត្ថុ ដ៏រឹងមាំរបស់ក្រុមហ៊ុន និងភាពរីកចម្រើនរបស់ក្រុមហ៊ុនដែលបានព្យាករណ៍ទុកសម្រាប់ពេលអនាគត។

ម្ចាស់ភាគហ៊ុនថ្នាក់ A (ការបោះឆ្នោត) នឹងត្រូវបានធានានូវទិន្នផលភាគលាភប្រចាំឆ្នាំ ៧ភាគរយ សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ ដែលត្រូវបង់ជារៀងរាល់ត្រីមាស (ទាំងសាច់ប្រាក់ ភាគលាភមិនមែនសាច់ប្រាក់) ដែលមានប្រសិទ្ធភាពបន្ទាប់ពីរយៈពេល ៣ ខែគិតចាប់ពីថ្ងៃចុះបញ្ជី។

រយៈពេលនៃការជាវនឹងចាប់ផ្ដើមពីថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៣ លើកលែងតែថេរវេលានឹងត្រូវបានពន្យាឬបង្ខើចដោយឯកភាពគ្នារវាងក្រុមហ៊ុន ខេម ជ្ជីអេសអេម និងក្រុមហ៊ុនធានាទិញលក់ដែលស្ថិតនៅក្រោមការយល់ព្រមពីនិយ័តករមូលបត្រកម្ពុជា។

ព័ត៌មានលម្អិតនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈនឹងមានក្នុងសៀវភៅណែនាំ។ ច្បាប់ចម្លងនៃសៀវភៅណែនាំបឋមទាក់ទងនឹងការបោះផ្សាយលក់នេះ លោកអ្នកអាចរកបាននៅការិយាល័យកណ្តាល អេសប៊ីអាយ និងគេហទំព័ររបស់សែលកាត (www.cellcard.com.kh) ផងដែរ។

សម្រាប់អ្នកដែលចាប់អារម្មណ៍លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈនេះ សូមចុះឈ្មោះជាមុននូវចំណាប់អារម្មណ៍របស់អ្នកតាមរយៈ ទម្រង់កក់ជាមុនភាគហ៊ុនរបស់សែលកាត តាមប្រព័ន្ធអនឡាញដែលមានលើគេហទំព័ររបស់សែលកាត (www.cellcard.com.kh) ។

សែលកាត ដែលជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាលគ្រុប ក៏បានប្រកាសពីការធ្វើដំណើរសម្រាប់បទបង្ហាញតាមខេត្តដែលនឹងចាប់ផ្ដើមក្នុងខែឧសភា ទៅកាន់រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ កាលវិភាគនៃការធ្វើដំណើរនឹងត្រូវបានប្រកាសលើទំព័រ Facebook និង LinkedIn របស់សែលកាតនៅថ្ងៃបន្ទាប់មកទៀត។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង