ភ្នំពេញ៖ ក្រុមបាល់ទះឆ្នេរខ្សាច់ជ្រើសជាតិកម្ពុជា ឈុត AនិងB នាថ្ងៃទី៥ មេសា បានយកឈ្នះលើក្រុមក្លិបបាល់ទះខេត្តសានតុង របស់ប្រទេសចិន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅពហុកីឡាដ្ឋានជាតិ។
ក្រុមបាល់ទះឆ្នេរខ្សាច់ជ្រើសជាតិកម្ពុជា ឈុត A បានយកឈ្នះលើក្រុមមកពីក្លិបបាល់ទះខេត្តសានតុង ដោយលទ្ធផល ២-១ និងក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជា ឈុត B ឈ្នះក្រុមមកពីក្លិបបាល់ទះខេត្តសានតុង ឈុត B ដោយលទ្ធផល ២-០ ផងដែរ។ ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺជាការកម្ដៅសាច់របស់កីឡាករកម្ពុជា ដើម្បីត្រៀមខ្លួនឆ្ពោះទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះដោយផ្លាល់នាពេលខាងមុខ។
សូមបញ្ជាក់ដែរថា នាល្ងាចថ្ងៃទី ៥ មេសានេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតទៀតផងដែរ គឺជាការប្រកួតបាល់ទះក្នុងសាលរវាង ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទល់នឹងក្រុមសានតុង របស់ប្រទេសចិន នៅវិមានពហុកីឡាដ្ឋានជាតិ វេលាម៉ោង ៦ល្ងាចនេះ៕