Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងព័ត៌មានជំរុញឱ្យអ្នកផលិត«មាតិកា»ពង្រឹនគុណភាពរបស់ខ្លួនការពារបង្កបញ្ហាក្នុងសង្គម

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ស្លេះ អាល់ហ្វីន អនុប្រធាននាយកដ្ឋានសោតទស្សន៍

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ មាតិការបស់អ្នកបង្កើតមាតិកា (Content Creator) ហាក់មានការគាំទ្រច្រើនជាងមាតិការបស់អ្នកសារព័ត៌មានអាជីព។ ជាមួយគ្នានោះផងដែរ អ្នកបង្កើតមាតិកា ក៏អាចប្រឈមមុខនិងបញ្ហាជាច្រើនដែរ ពិសេសនោះ គឺការនិយាយអ្វីដែលខុសពីការពិត។ ដូច្នេះនាថ្ងៃអនាគត អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នឹងបង្កើតច្បាប់ស្ដីពីការបង្កើតមាតិកា ដើម្បីគ្រប់គ្រងទៅលើមាតិការបស់ពួកគេ។

បើតាមលោក ស្លេះ អាល់ហ្វីន អនុប្រធាននាយកដ្ឋានសោតទស្សន៍ បានប្រាប់ស៊ីស៊ីថាមស៍ ថា មាតិកា ដែលបង្កើតដោយអ្នកបង្កើតមាតិកា (Content Creator) មានការគាំទ្រច្រើនជាងមាតិការបស់អ្នកសារព័ត៌មានអាជីព ដោយសារតែអ្នកបង្កើតមាតិកាយល់អំពីអតិថិជនគោលដៅ ឬយុវជន ដែលតាមដាន ពួកគេច្រើនជាអ្នកសារព័ត៌មានអាជីព។ ដូច្នេះ ទាំងនេះជាអ្វីដែលអ្នកសារព័ត៌មានគួរតែចាប់អារម្មណ៍ ធ្វើការផ្លាស់ប្ដូរពីរបៀបនៅក្នុងការផលិតនូវមាតិការបស់ខ្លួន។

លោក ស្លេះ អាល់ហ្វីន បានបន្ដថា ប្រសិនបើអ្នកសារព័ត៌មានមិនអាចស្វែងយល់ពីអាកប្បកិរិយា ឬចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ដែលជាអតិថិជនទេនោះ មាតិការបស់អ្នកសារព័ត៌មាន មិនត្រូវបានពួកគេទទួលយក ឬទទួលយកនៅក្នុងកម្រិតណាមួយ។

ជាមួយគ្នានោះ បើសិនបើអ្នកសារព័ត៌មានមិនបានកែច្នៃ ឬអភិវឌ្ឃន៍នូវអ្វីដែលកំពុងតែមាននៅពេលបច្ចុប្បន្ន អ្នកបង្កើតមាតិកានឹងមានភាពរីកចម្រើនជាងអ្នកសារព័ត៌មានអាជីព និងអាចរកចំណូលបានច្រើនជាអ្នកសារព័ត៌មានផងដែរ។ ដូច្នេះអ្នកសារព័ត៌មានត្រូវត្រឡប់មកមើលវិជ្ជាជីវអ្នកសារព័ត៌មានឡើងវិញ ពិព្រោះមិនប្រាកដថា 5W និង H គឺជាអ្វីដែលអ្នកសារព័ត៌មានកំពុងតែអនុវត្តបច្ចុប្បន្ន ជាអ្វីដែលត្រូវតែអនុវត្តនាសតវត្សរ៍ទី២១ ឬក៏នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនោះទេ។

លោក ស្លេះ អាល់ហ្វីន បានបញ្ជាក់ថា ប្រសិនបើអ្នកសារព័ត៌មានមិនផ្លាស់ប្ដូរនូវការផលិតទេ អាចនឹងប៉ះពាល់ទៅដល់ប្រាក់ចំណូល។ ហើយប្រសិនបើអ្នកបង្កើតមាតិកា មិនត្រូវបានគ្រប់គ្រងច្បាស់លាស់នោះទេ ពួកគេអាចប្រឈមមុខនឹងបញ្ហាជាច្រើន។ ដូច្នេះហើយទើបអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នឹងបង្កើតច្បាប់ស្ដីពីការបង្កើតមាតិកា នាថ្ងៃអនាគត។ នៅពេលដែលមានច្បាប់គ្រប់គ្រងមាតិកា អ្នកបង្កើតមាតិកាក៏អាចនឹងចុះឈ្មោះនៅតាមក្រសួងសាមី ឬក៏ក្រសួងទទួលបន្ទុក ដើម្បីគ្រប់គ្រងទៅលើមាតិការបស់ពួកគេ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង