Yearendyearend1140x150

ព្រះអគ្គិជ័យកីឡា បានដង្ហែរទៅដល់ប្រទេសទីម័រឡេស្តេហើយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបដោយ៖ ខឹម សុវណ្ណារ៉ា

ភ្នំពេញ៖ ព្រះអគ្គិជ័យកីឡា ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានដង្ហែរព្រះអគ្គីជ័យកីឡាសុីហ្គេមទៅដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ អមដំណើរដោយលោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូត នៃកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា បានចូលជួបសម្តែងការគួរសមជាមួយ លោក José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ នៅវិមានប្រធានាធិបតីផងដែរ។

គួរបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្មាំ២០២៣ ដែលនឹងចាប់ផ្ដើមដង្ហែរនៅថ្ងៃទី៤ ខែមេសា ដោយមានការចូលរួមពិធីដង្ហែ និងរត់កាន់ភ្លើងគប់ដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធទីម័រខាងកើត ឯកអគ្គរាជទូត និងកីឡាករ-កីឡាការិនីប្រមាណជាង ៨០០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង