Smart saver cctime web bannertif

មនី្ទរវប្បធម៌ភ្នំពេញ«ក្រុងពាលី» រៀបចំបើកការដ្ឋានរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ បានក្រុងពាលីរៀបចំបើកការដ្ឋានរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ នៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣។

លោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌ភ្នំពេញ បានមានប្រសាសន៍ថា ក្រុមការងារនៃមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ដែលមានការអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំសង្រ្កាន្តវត្តភ្នំ គឺចាប់ផ្តើមក្រុងពាលី បើកការដ្ឋានជាផ្លូវការនាព្រឹកនេះ ដោយមានគោលបំណងរៀបចំប្រារព្ធកម្មវិធីសង្រ្កាន្ត ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីយូរយារណាស់មកហើយសម្រាប់ដែនដីរាជធានីភ្នំពេញ គឺរដ្ឋបាលរាជធានីភ្នំពេញ បានជ្រើសរើស យករមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ធ្វើជា សង្ក្រាន្ត គឺសង្រ្កាន្តវត្តភ្នំ។

លោក វុឌ្ឍី បានបន្ថែមថា ពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៣ ក៏បានរៀបចំការ ល្បែងកម្សាន្តប្រជាប្រិយខ្មែរ ការសម្តែងរបាំត្រុដិ តន្ត្រីសម័យនានា។ ហើយនៅថ្ងៃបញ្ជប់ក៏មាននៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅពេលរសៀលមានកម្មវិធីដង្ហែព្រះ ប្រទាក់សិន ៣ជុំ នៅបរិវេណវត្តភ្នំ និងពិធីស្រង់ព្រះ ក្នុងបរិវេណវត្តភ្នំផងដែរ៕



ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង