Yearendyearend1140x150
Img 0571

ក្រសួងពាណិជ្ជកម្មកម្ពុជា រួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ The 20th China-ASEAN Expo ដែលប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

ក្រសួងពាណិជ្ជកម្ម បានរួមសហការជាមួយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នឹងដឹកនាំគណៈប្រតិភូពាណិជ្ជកម្មទៅរៀបចំ ចូលរួមដោយផ្ទាល់ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ “The 20th China-ASEAN Expo” នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

គណៈកម្មការរៀបចំពិព័រណ៍បានអញ្ជើញប្រទេសជាសមាជិកអាស៊ានទាំងអស់រួមទាំងកម្ពុជា រៀបចំដឹកនាំប្រតិភូពាណិជ្ជកម្មដែលមានរួមមានអ្នកតាំងពិព័រណ៍ អ្នកទស្សនាពិព័រណ៍ដើម្បីជួបដៃគូពាណិជ្ជកម្ម ទៅចូលរួមដោយផ្ទាល់ និងចូលរួមក្នុងកម្មវិធីសំខាន់ៗ ដូចជា វេទិកាធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន វេទិកាធុរកិច្ចនិងវិនិយោគ ចិន-អាស៊ានជាដើម។

គួរបញ្ជាក់ ក្រសួងនឹងចាប់ទទួលពាក្យសុំចូលរួមចាប់ថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ជាកំណត់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង