Yearendyearend1140x150

កម្ពុជា-អេហ្សីប ប្តេជ្ញាលើកកម្ពស់ទំនាក់ទំនង និងជំរុញកិច្ចសហការទេសចរណ៍ប្រទេសទាំងពីរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ ក្រសួងការបរទេស

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេសកម្ពុជា-អេហ្សីប ក្រោយពីបានពិភាក្សានៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។ រដ្ឋមន្រ្តីការបរទេសទាំងពីរ បានឯកភាពឲ្យក្រសួងទេសចរណ៍នៃប្រទេសទាំងពីរប្រើប្រាស់សក្តានុពលនៃប្រទេសរៀងៗខ្លួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ និងពិចារណារៀបចំអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យនេះ។

លោក ប្រាក់ សុខុន និង រដ្ឋមន្រ្តីការបរទេស និងលោក Sameh SHOUKRY រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឯកភាពពិចារណាបង្កើតឲ្យមាននូវកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាយន្តការមួយ ដើម្បីរិះរកវិធី និងមធ្យោបាយនានា សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

រដ្ឋមន្រ្តីការបរទេសទាំងពីរបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតនៅឡើយ និងបានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងបានជំរុញឲ្យមានការប្រាស្រ័យទាក់ទងគ្នារវាង ក្រសួងពាក់ព័ន្ធរបស់ប្រទេសទាំងពីរឲ្យកាន់តែមានទំនាក់ទំនងល្អបន្ថែមទៀត។

លោក ប្រាក់ សុខុន បានអំពាវនាវឲ្យប្រទេសអេហ្ស៊ីបទាញយកប្រយោជន៍នៃភាពទាក់ទាញ និងសក្តានុពលរបស់កម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

ឆ្លៀតក្នុងឳកាសនោះ លោក ប្រាក់ សុខន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអេហ្ស៊ីប ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអេហ្ស៊ីប រួមទាំងនិសិ្សតចំនួន ៩២ នាក់ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ និងបានស្នើភាគីអេហ្ស៊ីបពិចារណារផ្តល់អារូបករណ៍លើមុខជំនាញបច្ចេកទេសបន្ថែមទៀត រួមទាំងក្នុងកសិកម្ម និងឌីជីថលនូបីយកម្ម ដែលសំណើនេះទទួលបានការឯកភាពពីសមភាគីអេហ្ស៊ីប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង