Yearendyearend1140x150
Img 0571

ក្រុមជម្រើសជាតិបាល់ទះកម្ពុជា ឈ្នះសិង្ហបុរី ក្នុងពានរង្វាន់ Tri-Nation Volleyball Cub 2023

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នាថ្ងៃទី ៣០ មីនា បានយកឈ្នះសិង្ហបុរីដោយលទ្ធផល ៣-១សិត ក្នុងការប្រកួតពានរង្វាន់បាល់ទះ Tri-Nation Volleyball Cub 2023 នៅទីលាន MBSA Indoor Volleyball Hall ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះទៅលើក្រុមសិង្ហបុរី ដោយលទ្ធផល ៣-១ សិត ជំនួបក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមសិង្ហបុរីនេះ ពិតជាមានភាពស្វិតស្វាញ និងតានតឹងខ្លាំងដោយការវាយបកទៅវិញទៅមករវាងក្រុមទាំងពីរ។

កាលពីថ្ងៃទី២៩ មីនាក្រុមជម្រើសជាតិកម្ពុជាបានចាញ់ក្រុម ម៉ាឡេសុី ដោយលិតផល ៣-០ សិច បានធ្វើឲ្យគ្រូបង្វិក ព្រមទាំងកីឡាករទាំងអស់មានការសោកស្ដោយយ៉ាងខ្លាំងអំពីបញ្ហាទាំងនេះ ហើយក៏បានរៀបចំកិច្ចប្រជុំកែសម្រួលនូវចំនុចខ្វះខាត់របស់កីឡាកររហូតអាចដណ្ដើមបានជ័យជំនះទៅលើក្រុមសិង្ហបុរី។

គួរបញ្ជាក់ថា ក្រោយក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះក្រុមសិង្ហបុរី ៣-១សិត នឹងត្រូវទៅប្រកួតជាមួយក្រុម ម៉ាឡេស៊ី ឈុត(B)បន្ត នៅម៉ោង ៧ និង៣០នាទីយប់។ ហើយក្រុមសិង្ហបុរី ត្រូវទៅជួបម៉ាឡេស៊ី(A) នៅម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្ពោះទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់បាល់ទះ Tri-Nation Volleyball Cub២០២៣ ប្រចាំប្រទេសម៉ាឡេស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង