Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កម្ពុជាអនុម័តគម្រោងវិនិយោគក្នុងវិស័យអគ្គិសនីចំនួន៥បន្ថែមទៀតក្នុងខេត្តចំនួន៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៣១មីនានេះ បានសម្រេចអនុម័តលើគម្រោងវិនិយោគផ្នែកថាមពលអគ្គិសនីចំនួន៥ គម្រោងបន្ថែមទៀតក្នុងខេត្តចំនួន៤ដូចជា គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាល និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតនៅខេត្តកោះកុង, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង,គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង, គម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង។

បើតាមរបាយការណ៍ គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលមានទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់, គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំងទំហំ ៦០មេហ្កាវ៉ាត់, គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ៦០មេហ្កាវ៉ាត់, និងគម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។

របាយការណ៍បញ្ជាក់ថា ដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការ ផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។ យោងទៅតាមស្ថានភាពនៃការរៀបចំគម្រោង និងពេលវេលាដែលត្រូវការ ក្រសួងរ៉ែ និងថាមពលរៀបចំនៅពេលនេះនូវការអភិវឌ្ឍគម្រោងចំនួន ៥ ដែលមាននៅក្នុងកញ្ចប់គម្រោងចំនួន ២កញ្ចប់ក្នុងចំណោមគម្រោង ៤កញ្ចប់ដែលអភិវឌ្ឍតាមយន្តការចាស់។

គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់)នៅខេត្តកោះកុង ផ្គួបបញ្ចូលគ្នាជាគម្រោងតែមួយដែលស្ថិតក្នុងកញ្ចប់គម្រោងវារីអគ្គិសនីភូមិភាគនិរតី។ រីឯគម្រោងអភិវឌ្ឍស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ១៥០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តកំពង់ឆ្នាំង ៦០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តស្វាយរៀង ៦០មេហ្កាវ៉ាត់ ១គម្រោង និងខេត្តព្រៃវែង ៨០មេហ្កាវ៉ាត់ ១គម្រោង គឺស្ថិតក្នុងកញ្ចប់គម្រោងស្ថានីយពន្លឺព្រះអាទិត្យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង