Yearendyearend1140x150

រោងចក្រផ្គុំដំឡើង«រថយន្ដ»ថ្មីមួយទៀតផ្តើមសម្ពោធជាផ្លូវការនៅថ្ងៃនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ស្ពឺ៖រោងចក្រផ្គុំដំឡើងរថយន្ដថ្មីមួយទៀត នៅថ្ងៃទី ២៩ មីនានេះ បានបើកសម្ពោធជាផ្លូវការ និងរំពឹងថាជាផ្នែកដ៏សំខាន់មួយនៃការរីកចម្រើនវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជា។ពិធីសម្ពោធនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

រោងចក្រផ្គុំដំឡើងរថយន្ដថ្មីមួយទៀតនេះ ដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU)របស់ក្រុមហ៊ុន K (Cambodia) .,LTDមាន តម្លៃ ៧,៣លានដុល្លារ មានទីតាំងស្ថិតនៅនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយរោងចក្រនេះ អាចបង្កើតការងារដល់ពលរដ្ឋប្រមាណ ១៦៦ កន្លែងផងដែរ ។

គួរបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន K (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង