Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ខេត្តកំពង់ស្ពឺត្រៀមរៀប ចំការប្រណាំងរទេះសាឡីគោលឿន នាថ្ងៃទី០២ មេសា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងវប្បធម៌នៃខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ មីនា បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមគោលឿនខេត្តកំពង់ស្ពឺ រៀបចំព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿននៅថ្ងៃទី០២មេសា នាពេលខាងមុខ។

ការរៀបចំព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅនៅលើដីឡូត៍លោកជំទាវ ជិន សុវណ្ណឌី សង្កាត់រការធំ ក្រុងច្បារមន តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ទល់មុខស្ថានីយប្រេងឥន្ធនៈPTT។

សមាគមខេត្តកំពង់ស្ពឺ បានធ្វើការជួបជំដើម្បីណាត់គ្នាប្រណាំងរទេះសាឡីគោលឿន គឺជាការកម្សាន្តនាឳកាសមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ហើយក៏មិនមានការលេងនូវការភ្នាល់អ្វីនោះទេ។ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈឲ្យចូលរួមលើកទឹកចិត្ត និងលើកកម្ពស់ដល់ប្រជាជនខេត្តកំពង់ស្ពឺ ដែលបានអភិរក្សនូវប្រពៃណីដ៏ល្អនៃការប្រណាំងរទេះសាឡីគោលឿននេះ គឺតាំងពីយូរលង់ណាស់មកហើយ។

គួរបញ្ជាក់ថា បន្ទាប់ពីអាក់ខាន ២ឆ្នាំ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ និងសមាគមគោខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ ដែលនឹងត្រូវប្រារព្ធធ្វើឡើង នៅភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីប្រជាពលរដ្ឋច្រើនកុះករ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង