Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

តំបន់ភ្នំពេញ១ទីតាំង និងកណ្តាល៣ទីតាំង នឹងត្រូវផ្អាកផ្គត់ផ្គង់ទឹករយៈពេលខ្លី នៅថ្ងៃទី០៣មេសា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៤ មីនា បានចេញសេចក្ដីប្រកាស ដល់ពលរដ្ឋ នៅក្នុងតំបន់ចំនួន០២ ដើម្បីគ្រោងកាត់ភ្ជាប់តំឡើងនាឡិការទឹកថ្មី និងគ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី នៅក្នុងភ្នំពេញ និងខេត្តកណ្ដាល រួមមាននៅក្នុងតំបន់ទី០១ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គ្រោងកាត់ភ្ជាប់តំឡើងនាឡិការទឹកថ្មីទំហំ៨០មម លើចិញ្ចើមផ្លូវលេខ១១០ ដែលនឹងត្រូវផ្អកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវលេខ ២៣B ដល់ផ្លូវលេខ ៣៩B។ តំបន់ទី០២៖ មាន០៣ទីតាំង ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម និងទំហំ១៦០មម។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា នៅក្នុងតំបន់ចំនួន០២ នៅថ្ងៃទី ០៣ មេសា ឆ្នាំ២០២៣ នឹងត្រូវផ្អាកការផ្គត់ផ្គង់ទឹក ដើម្បីគ្រោងកាត់ភ្ជាប់តំឡើងនាឡិការទឹកថ្មី និងគ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី នៅភ្នំពេញ និងខេត្តកណ្ដាល រួមមាន៖ នៅក្នុងតំបន់ទី០១៖ មាន០១ទីតាំង នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ គ្រោងកាត់ភ្ជាប់តំឡើងនាឡិការទឹកថ្មីទំហំ៨០មម លើចិញ្ចើមផ្លូវលេខ១១០ ដែលនឹងត្រូវផ្អកការផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវលេខ ២៣B ដល់ផ្លូវលេខ ៣៩B។

តំបន់ទី០២៖ មាន០៣ទីតាំង ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ១១០មម និងទំហំ១៦០មម។ ទីតាំងទី១៖ នៅផ្លូវលេខTKM២០១ ត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខTKM១១០ ដល់ផ្លូវលេខTKM១៨៤ ទីតាំងទី២៖ នៅលើផ្លូវលេខTKM២១០ ត្រូវផ្អាកការផ្គត់ផ្គង់ទឹកចាប់ពីផ្លូវលេខTKM១៩៥ ដល់ផ្លូវលេខTKM១១៥ និងទីតាំងទី៣៖ នៅផ្លូវលេខ២០១ ត្រូវផ្អាក់ការផ្គត់ផ្គងទឹកចាប់ពីផ្លូវលេខTKM១១០ ដល់ផ្លូវលេខTKM១៨៤។

គួរបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានស្នើដល់ពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានទីតាំងខាងលើត្រូវត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចដែលបានជម្រាបជូនខាងលើ។ដើម្បីគ្រោងកាត់ភ្ជាប់តំឡើងនាឡិការទឹកថ្មី និងគ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ផ្អាកការផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីប្រមាណជាង៤ម៉ោង គឺចាប់ពីម៉ោង២០ៈ០០នាទីយប់ ដល់ម៉ោង២៤ៈ០០នាទីយប់ និងអាចធ្វើឲ្យគុណភាពល្អក់កករក្នុងរយៈពេលខ្លីក្រោយពេលតភ្ជាប់តំឡើងរួច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង